បញ្ជូនថៅកែលក់កាហ្វេចាប់រំលោភកូនចៅខ្លួនឯង ទាំងកូនចៅស្រក់ទឹកភ្នែកមកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ថៅកែលក់កាហ្វេរចិត្តតិរិច្ឆាន,រំលោភកូនចៅខ្លួនឯងទាំងកូនចៅទ្រាំបិទភ្នែក ស្រក់ទឹកភ្នែក មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធិិទៅតាមផ្លូវច្បាប់។

បច្ចប្បន្នជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល។

សូមជម្រាបថា  ពិតជាគួរអោយអាម៉ាស់ និងចិត្តតិរិច្ឆានខ្លាំងណាស់ ដែលធ្វើជាថៅកែមានចិត្តពាល ចាប់រំលោភកូន ចៅខ្លួនឯង ទាំងកូនចៅទ្រាំបិទភ្នែក សម្រក់ទឹកភ្នែក។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ពស ២០៦១ ត្រូវនឹងថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង ០២ និង 00 នាទី នៅចំនុចបន្ទប់គេងរបស់ឈ្មោះ សុខ ស្រីណែត (ដែលជាផ្ទះជនសង្ស័យ)ស្ថិតក្នុងភូមិ ព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានអោយដឹងថា: ជនរងគ្រោះឈ្មោះ សុខ ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករត់តុកាហ្វេ ស្នាក់ នៅក្នុងភូមិ ព្រែករុនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ អ៊ីវ វណ្ណា ភេទប្រុស  អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាម្ចាស់ហាង លក់កាហ្វេរ( ឃាត់ខ្លួន) មានទីលំនៅភូមិ ព្រែករុន ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។  វត្ថុតាងចាប់យកៈ អាវយឺតដៃវែងពណ៌ក្រហមចំនួន០១ អាវយឺតពណ៌ខ្មៅចំនួន០១ខោជើងវែង ចំនួន១(យឺត)និងខោទ្រនាប់ពណ៌សចំនួន ០១ (មានសើមខោ)ជារបស់ជនរងគ្រោះ និង ខោជើងខ្លីពណ៌សឆ្នូតខៀវចំនួន០១(ជារបស់ឈ្មោះ អីវ វណ្ណា)។

លោកអធិការបានបញ្ជាក់ថា: នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង២០និង ០០នាទី ក្រោយពេលលក់ការហ្វេ រួចឈ្មោះអ៊ីវ វណ្ណា បានចូលដេកក្នុងបន្ទប់របស់ខ្លួន ចំណែកឈ្មោះ ស្រីណែត ជាកម្មកររត់តុ ក៏បានចូលបន្ទប់ដេករបស់ខ្លួនជាធម្មតា។

លុះវេលាម៉ោង២២និង០០នាទីថ្ងៃដដែលឈ្មោះអ៊ីវ វណ្ណា បានចូលមកបន្ទប់ឈ្មោះស្រីណែត លួងលោមស្ទាបអង្អែលខ្លួនឈ្មោះស្រីណែត ដើម្បីរួមភេទ ប៉ុន្តែនាងមិនព្រមទើបឈ្មោះអ៊ីវ វណ្ណា បានចូលដេកបន្ទប់ខ្លួនវិញ។  រហូតដល់វេលាម៉ោង០២និង០០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៧ ឈ្មោះ អ៊ីវ វណ្ណា បានចូលមកក្នុងបន្ទប់ឈ្មោះស្រីណែតលួង លោមម្តងទៀត។  ដោយបានដោះសម្លៀកបំពាក់ចេញពីខ្លួនរបស់ឈ្មោះស្រីណែត រួចបានស្ទាបអង្អែលប្រដាប់ភេទ (យោនី)ជញ្ជក់ដោះនាងធ្វើអោយនាងមានសំរើប ដោយមិនហ៊ានរើបម្រះឡើយពីព្រោះខ្លាចថៅកែរបស់ខ្លួន ពេលជាមួយគ្នានោះឈ្មោះអ៊ីវ វណ្ណា បានយកលឹង្គរបស់ខ្លួនដាក់ចូលយោនីរបស់ឈ្មោះស្រីណែត បានជម្រៅប្រហែលមួយថ្នាំងដៃ(ចំនួនមួយដង) ក៏ដកលឹង្គចេញ រួចឈ្មោះអ៊ី វណ្ណា បានដើរចូលក្នុងបន្ទប់ខ្លួនវិញ។

ព្រឹកឡើងខែឆ្នាំដដែល ឈ្មោះសុខ ស្រីណែត បានទូរសព្ទ័មកម្តាយបង្កើតរបស់ខ្លួនរៀបរាប់អំពីរឿងហេតុខាងលើ។  ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានអញ្ជើញឈ្មោះអ៊ីវ វណ្ណា មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះអ៊ីវ វណ្ណា បានសារភាពថា៖ ខ្លួនពិតជាបានស្ទាបអង្អែលប្រដាប់ភេទ ជញ្ជក់ដោះ និង​ថើបឈ្មោះ សុខ ស្រីណែត ប៉ុន្តែមិនបានយកលឹង្គដាក់បញ្ជូលយោនី របស់ឈ្មោះស្រីណែត នោះទេ៕ (ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print