ភ្នំពេញ៖ លោកមេធាវីទំនើងម្នាក់ ចិត្តសឿងម្នាក់បានដកកាំភ្លើងខ្លី បាញ់បោះសេរីនៅក្បែរផ្ទះលោក អគ្គស្នងការនគរបាលជាតិចំនួន២គ្រាប់ ហើយហ៊ានបោះ សម្ដីដាក់សមត្ថកិច្ចថា ចង់អញបាញ់១០គ្រាប់ក៏គ្មានបញ្ហាដែរ ។
ហេតុការណ៍បាញ់បោះសេរីកណ្ដាល រាជធានីភ្នំពេញខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១០និង១០នាទីយប់ថ្ងៃចន្ទ ១កើត ខ ែបុស្ស នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែរផ្ទះនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរ បាលជាតិតាមបណ្ដោយផ្លូវព្រះមុនីរ៉េត (២១៧) ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
មេធាវីទំនើងបាញ់បោះសេរីនេះឈ្មោះ អ៊ិត ពិសិដ្ឋរង្សី អាយុ៣៥ឆ្នាំ សមាជិកក្នុងគណៈមេធាវីកម្ពុជា ។
ជនរងគ្រោះមានឈ្មោះ កក្កដា ២៣ ស្នាក់នៅម្ដុំខណ្ឌឬស្សីកែវ ត្រូវរបួសចំជើងខាងស្ដាំ ហើយជនសង្ស័យយកកាំភ្លើងភ្ជួងក្បាលជនរងគ្រោះទៀតដោយជនសង្ស័យនិយាយថាបាញ់ក្បាលអែងចោលអីឥលូវហើយ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យ ដឹងថា នៅមុនពេលកើតហេតុមានបុរស ម្នាក់បានបើករថយន្តម៉ាកឡិចស៊ីសLX ៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8254 មកឈប់នៅក្បែរផ្ទះនាយឧត្តម សេនីយ៍អគ្គស្នងការនគរបាលជាតិហើយមិនដឹងរឿងអ្វីស្រាប់តែដកកាំភ្លើងខ្លីម៉ាឡុក ពីក្នុងរថយន្តបាញ់បណ្តាលឲ្យត្រូវជនរងគ្រោះម្នាក់រហស្សនាម កក្កដា ជាជំនួយការរបស់ខ្លួនរងរបួសជើងស្តាំ គ្រាដែលលោកមេធាវីរូបនេះរួមដំណើរជាមួយមមកពីសុីការគេហើយលោកមេធាវីបបួលជំនួយការនោះ(កក្កដា)ទៅផឹកសុីបន្តទៀតតែជនរងគ្រោះមិនព្រមទៅ។ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចនគរបាលមូលដ្ឋានដែលឈរ ជើងនៅក្បែរនោះក៏ចេញទៅធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង ។
ប្រភពដដែលបានបន្តថា មុនពេលសមត្ថ កិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាជនសង្ស័យដែលជាមេធាវីរូបនេះ បានបោះសម្ដីមិនសមរម្យដាក់សមត្ថកិច្ចដោយពោលថា «អញបាញ់២គ្រាប់លេង មានទាស់អី? អញចង់បាញ់១០គ្រាប់ទៀត ក៏គ្មានបញ្ហាដែរ»។
បើទោះជាជននេះអះអាង ឬសម្ញែងឫកធំឬអាងខ្នងយ៉ាងណាក៏ដោយចុះកម្លាំងសមត្ថកិច្ចនៅតែឃាត់ខ្លួន និង រថយន្តមួយគ្រឿង ព្រមទាំងដកហូតបានកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ១ដើមដើម្បីយកទៅសួរនាំនៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករាដែលនៅមិនឆ្ងាយពីទីតាំង កើតហេតុ។ លុះនៅព្រឹក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គ្មានទេការអន្តរាគមន៍សំខាន់ គឺអនុវត្តន៍តាមនីតិវិធីច្បាប់ ៕ ស តារា