ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ីន (TEMBIN)ប៉ះកម្ពុជាពីថ្ងៃទី២៦-២៨ ខែធ្នូ និងមានពពកច្រើនដេដាស់ ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៊ និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជានឹងរងឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ីន (TEMBIN) ចាប់ពីពីថ្ងៃទី២៦-២៨ ខែធ្នូ និងមានពពកច្រើនដេដាស់ ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។

ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ីន (TEMBIN) នាម៉ោង១និង០០រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កំពុងស្ថិតនៅភាគខាងកើតប្រទេសហ្វីលីពីន។

យោងតាមការព្យាករណ៍ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ីន (TEMBIN) និងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ទន្លេមេគង្គប្រទេសវៀតណាម។

លក្ខណះបែបនេះនិងធ្វើអោយស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីថ្ងៃទី២៦-២៨ ខែធ្នូ និងមានពពកច្រើនដេដាស់ ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។ ពិសេសបណ្តាខេត្តនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print