បញ្ជូនខ្លួនជនឆបោកទាំង៤នាក់ទៅតុលាការ ករណីតាំងខ្លួនជាមន្ត្រីរាជការសាធារណៈ ធ្វើសកម្មភាពទារប្រាក់ តាមរយៈដំឡើងស័ក្តិ និងឋានៈ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖  ជនសង្ស័យ៤នាក់ដែលពាក់ព័ន្ធអំពើឆបោក ដោយតាំងខ្លួនជាអ្នករាជ​ការ​សាធារណៈ ធ្វើសកម្មភាព​ទារប្រាក់ ជាថ្នូរនិងការដំឡើងស័ក្តិ និងឋានៈ ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស ។

ប្រតិបត្តិការស៊ើបអង្កេត និងឈានទៅចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយមានការ  ចូលរួម កម្លាំងនគរបាល ជាតិក្រសួងមហាផ្ទៃ រួមមាន នាយកដ្ឋានស៊ើបការក្រៅនិងបច្ចេកទេស , នាយកដ្ឋាន ប្រឆាំង បទល្មើសបច្ចេកវិទ្យា និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់បានចំនួន៤នាក់មានឈ្មោះ

១-ខន សុម៉ាលី ហៅស្រីទូច ដើរតួជាលេខាផ្ទាល់

២-ថា សុផាត ប្តីរបស់ស្រីទូច ដើរតួរជាជំនួយការផ្ទាល់

៣-ខន សុរិយា ហៅស្រីពៅ ជាប្អូនបង្កើតរបស់ស្រីទូច ជាជំនួយការរបស់លេខា

(ទាំង៣នាក់មានទីលំនៅ ភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ)

៤-សួន មុនី ភេទប្រុស ដើរតួជារដ្ឋលេខាធិការ ជាអគ្គនាយក (ជាអ្នកបញ្ជាឲ្យស្រីពៅ បំផ្លាញ ភស្តុតាង) និងជាអ្នកយកព័ត៌មានឲ្យកាសែតបង្រួបបង្រួមជាតិ និង សង្រ្គោះខ្មែរ គតិជាតិខ្មែរ និងធ្លាប់ជាប់គុក១ឆ្នាំ ពីបទឆបោក នៅគុកព្រៃស កាលពីឆ្នាំ២០០៩។

តាមតាមនីតិវិធី ជនទាំង៤ត្រូវប្រឈមនឹងទោសបញ្ញតិនៃមាត្រា២៨ មាត្រា៣៧៧​មាត្រា​៣៨០នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០៣ មាត្រា២០៤ មាត្រា២០៥ និងមាត្រា២០៦ នៃក្រមនិតិវិធីព្រហ្មទណ្ឌ ។

ដោយឡែកស្រីពៅ និងសួន មុនី បានរួមគ្នាធ្វើសកម្មភាពលុបបំបាត់ភស្តុតាង ត្រូវប្រឈម និងមាត្រា៥៣៣បន្ថែមទៀត ៕ វណ្ណៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print