ភ្នំពេញ ៖ បុរស២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនពីបទជេរប្រមាថព្រះសង្ឃ កាលពីល្ងាចថ្ងៃពុធ ៣កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០១៧ទី២០ខែធ្នូ នៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចនិយាយថា៖ ជនជាប់ចោទទាំង២នាក់នោះត្រូវបានឃាត់ខ្លួនតាមបណ្តឹងរបស់ព្រះសង្ឃមួយអង្គឈ្មោះ ឌឿន វុទ្ឋី អាយុ២៩ឆ្នាំ ជាព្រះសង្ឃ គង់នៅវត្តព្រះបារមុីវង្កដ្ឋបុរីកបិលភស្ស មានទីតាំងនៅ ភូមិផ្សារទឹកថ្លា ខណ្ឌសែនសុខ។
ព្រះអង្គ ឌឿន វុទ្ឋី បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ព្រះអង្គបានចេញទៅខាងក្រៅវត្តដើម្បីទៅហៅព្រះសង្ឃមួយអង្គទៀតឈ្មោះសន់ ដាយ៉ា ដែលឈរនៅខាងក្រៅរបងវត្តប៉ែកខាងកើតស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លាដើម្បីឲ្យចូលមកក្នុងវត្តវិញ ព្រោះទីនោះសំបូរដោយជនសេពគ្រឿងញៀន មិនល្អ និងខុសវិន័យសង្ឃ។ខណះដែលព្រះអង្គកំពុងតែនាំគ្នាដើរចូលវត្តវិញក៏ត្រូវបានបុរសមួយក្រុមខាងលើ ដែលកំពុងអង្គុយផឹកស្រាជុំគ្នា បានចេញមក
ចង្អុលមុខ និងជេរប្រមាថព្រះអង្គថា ពួកហ្អែងនាំគ្នាចូលទៅក្នុងវិញឲ្យអស់ដោយបានមកចាប់ស្បង់ចីវរនៅត្រង់ក រុញច្រាន ឲ្យចូលក្នុងវត្តវិញដោយការប្រមាថមាក់ងាយ។
បន្ទាប់មកព្រះអង្គក៏បានមកប្តឹងនគរបាលមូលដ្ឋានឲ្យមកជួយអន្តរាគមរឿងនេះ ដោយឃាត់ជនទាំង៣នាក់ហៅមកសួរនាំ តែបក្ខពួកគេម្នាក់ឈ្មោះ សេដ្ឋ បានរត់២នាក់ដែលគេចខ្លួនបាត់ នគរបាលប្រាប់ថាបុរស់ដែលឃាត់ខ្លួននោះឈ្មោះ ហេង ផានិត អាយុ៤៧ឆ្នាំ ២ឈ្មោះ អូម លីម អាយុ៣១ឆ្នាំពួកគេមានទីលំនៅចំណុចកើតខាងលើ។
បច្ចុប្បន្នអ្នកទាំង២កំពង់ធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនិតិវិធីបន្ត៕ តុង សីហា