ភ្នំពេញ៖ ស្រ្តីក្រីក្រសីុឈ្នួលលាងចានឲ្យគេតាមរោងការម្នាក់ត្រូវក្រុមជនពាលសង្ស័យចាប់រំលោភរួចសម្លាប់កាលពីយប់វេលាម៉ោងប្រហែលជាង១០ថ្ងៃទី២១ប៉ុន្តែទើបតែមានភ្ញាក់ផ្អើលកាលពីព្រលប់ថ្ងៃសុក្រ ៤កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០១៧វេលាម៉ោង៦និង៣០នាទីព្រលប់នៅចំណុចប្រឡាយទឹកស្អុយអមតាមផ្លូវលេខ៥៩៨ ជិតផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សាកសពនាងគ្រោះឈ្មោះ ឈុន មុំសុខសីុវុត្ថា អាយុ២៨ឆ្នាំ (ស្ត្រីមេម៉ាយ)មានទីលំ
នៅនិងស្រុកកំណើត ភូមិព្រៃបាយ ឃុំព្រៃយុត្ឋការ ស្រុកកោះអណ្តែតខេត្តតាកែវ។
សព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិទំនប់ សង្កាត់ភ្នំពេះថ្មី ខណ្ឌសែនសុខ ដើម្បីមកធ្វើការសីុឈ្នួលលាងចានឲ្យគេតាមរោងការ។
ពាក់ព័ន្ឋការស្លាប់នេះ បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយថា
កាលពីវេលាម៉ោងប្រហែលជា១០យប់មិញនេះ(ថ្ងៃទី២១)ពួកគាត់បានឮសូរសម្លេង
មនុស្សស្រីស្រែកអោយគេជួយបានមួយភ្លែតក៏ស្ងាត់ឈឹង ដោយសារយប់ងងឹតមិន
មានអ្នកណាហ៊ានទៅមើល។ មួយស្របក់ក្រោយមកដំណឹងនេះបានដឹងដល់ថៅកែ
របស់នាង ក៏បានចាត់ចែងមនុស្សនាំគ្នាមករកមើលនៅទីនោះដែរតែរកមិនឃើញ។
លុះស្អែកឡើងថ្ងៃទី២២ខែធ្នូឆ្នាំ២០១៧នេះបាត់នាង ឈុន មុំសុខសុីវុត្ថា មកឃើញ
មកធ្វើការដូចសព្វដងរហូតដល់ពេលល្ងាចមានការសង្ស័យថា នាងអាចត្រូវគេចាប់
រំលោភសម្លាប់ ក៏នាំគ្នាទៅរកមើលម្តងទៀតនៅត្រង់ចណុចដែលគេឮសម្លេងស្រែក
នោះទើបប្រទះឃើញសាកសពរបស់នាងត្រូវគេសម្លាប់ទំលាក់ចូលលូក្នុងសភាព
អាក្រាតកាយ។
ក្រោយពីសមត្ថកិច្ចផ្នែកកោសលវិច័្ចយពិនិត្យរួចឃើញថា នាងរងគ្រោះមិនត្រូវគេរំលោភទេ ប៉ុន្តែវាជាករណីឃាត្តកម្មវាយសម្លាប់ដោយវត្ថុរឹងនិង មានស្នាមរបួសនៅត្រង់ក្បាលនិងក។ ហើយសមត្ថកិច្ចបានព្យាយាមប្រមូលវត្ថុតាងផ្សេងៗនៅកន្លែងកើតហេតុ ដើម្បីតាមចាប់ខ្លួនឃាតក យកមកផ្តន្ទាទោស៕ ដោយ៖ តុង សីហា