ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបង្កដោយរថយន្តបើកចូលផ្ទះអ្នកភូមិបណ្តាលអោយម្ចាស់ផ្ទះរងរបួសធ្ងន់ធ្ងរ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤នឹង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវកោង ក្នុងភូមិព្រែងរំដែងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
យោងតាមមន្ត្រីនគរបាលបានអោយដឹងថា មានថរយន្តម៉ាក់ កាមរី សេរីឆ្នាំ៩៥ ពាក់ស្លាកលេខ ញ ៣៥១៨ ភ.ព បើកបរដោយឈ្មោះ ងន់ សុភក្ត័ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដោយនៅវេលាម៉ោង៤នឹង៣០នាទីដល់ចំណុចផ្លូវកោងផង ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកផ្ទះអ្នកភូមិទាំងព្រលឹមនៅក្នុងភូមិព្រែងរំដែងកើត ឃុំពង្រ ស្រុកកោះសូទិន បណ្តាលអោយម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធទទួលរងរបួសធ្ងន់ដែលជនរងគ្រោះប្តីឈ្មោះ សេង គីមចន អាយុ៦២ឆ្នាំ ជាអនុភូមិផង និងប្រពន្ធឈ្មោះ ស៊ន់ សុខឃឿន អាយុ៤៧ឆ្នាំ បណ្តាលអោយបាក់ជើងចង្កេះនិងបាក់ជើង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរនិងឃាត់យករថយន្តទៅសួរនាំនៅអធិការដ្នាននគរបាលស្រុកកោះសូទិនដើម្បីកសាងសុំណុំរឿងដោះស្រាយតាមនីតិវិធី៕ វណ្ណៈ