ខេត្ដរតនគីរី ៖ គេមិនដឹងថា តើអាជ្ញាធរខេត្ត ក្នុងនាមជាគណៈបញ្ជាការឯកភាព ក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ក្រោមការចាត់ចែងពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានដឹងអំពីបញ្ហាបទល្មើសជួញដូរឈើដែលអាជ្ញាធរស្រុកនេះឃុបឃិតគ្នាបង្កើតឡើងប្រមូលប្រាក់ដែរឬយ៉ាងណានោះទេ? ប៉ុន្តែបើថ្នាក់ដឹកនាំខេត្តឆ្លើយថាមិនដឹង ដូចជាមិនសម ពីព្រោះបទល្មើសនៃទីតាំងស្តុកប្រមូលទិញឈើប្រណីត គេអាចមើលដោយភ្នែកទទេ មិនមែនដូចបទល្មើសគ្រឿងញៀន ដែលពួកឈ្មួញទុច្ចរិតមានចេតនាយកទៅលាក់ទុកនៅទីងងឹតនោះឡើយ។
ថ្មីៗនេះសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមកើតជាប្រចាំគឺគេទទួលស្គាល់ថា ឈ្មួញគឃ្លើននឹងច្បាប់ហ៊ានព្រហើនបំផុត ខណៈ សមត្ថកិច្ចជំនាញជាច្រើនស្ថាប័នរាងទន់ដៃក្នុងការបង្ក្រាប ដែលគេសង្ស័យថា អាចជាប់ ចិត្តនឹងលាភសក្ការក្នុងការទទួលផលប្រយោជន៍ ភ្លេចភារកិច្ច តួនាទីរបស់ខ្លួន។ នេះជាការពិតមិនអាចប្រកែកបាន។
ជាក់ស្តែងប្រជាពលដ្ឋរាយការណ៍មកថា មានទីតាំងលាក់ទុកស្តុបឈេីប្រណីត ប្រភេទធ្នង់ ជាច្រេីននៅតាមមាត់ទន្លេ ស្ថិតក្នុងចំណុចចំការស្វាយចន្ទី ឈ្មោះ ស៊ុម ក្នុងភូមិទាមក្រោម ឃុំភ្នំកុក ស្រុកវេីនសៃ ខេត្ដរតនគីរី។
សេចក្តីរាយការណ៍បានបន្តថា ឈេីទាំងនេះ គេដឹងថាម្ចាស់ជាជនជាតិវៀតណាម ដែលតែងតែមកប្រមូលទិញឈេីប្រណីត មកលាក់ស្តុបទុកនៅចំណុចខាងលេីនេះ នៅពេលទិញបានច្រេីនតាមកំណត់ ដាក់ក្បួនឡានសាំយ៉ុងជាច្រេីនគ្រឿង និងបន្តយកឡានមកដឹកជញ្ជូន យកទៅវៀតណាមតែម្ដង ។
ពួកគាត់បានរៀបរាប់ទៀតថា ជនជាតិវៀតណាមដែលចូលមកទិញឈេីប្រណិតនៅស្រុកខាងលើនេះបាន នឹងដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់បែបនេះ គឺដោយសារប្រពន្ធអស់លោកអ្នកមានអំណាចម្នាក់ក្នុងខេត្ដជាអ្នកចាំកាង និងការពារទៀតផង ៕ ជាយក្រុង