ភ្នំពេញ ៖ នៅព្រឹក៧កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអនុប្រធានគណកម្មាធិការ មណ្ឌលប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទទូទាំងប្រទេសនៅវិទ្យាល័យបាក់ទូក ។
ក្នុងគ្រាបំពេញតួនាទីនោះផងដែរ មានលោកយាយម្នាក់មានជំងឺលើសឈាមប្រចាំកាយ បានស្នើសុំរទេះរុញមួយគ្រឿង ខណៈនោះលោកឧត្តមសេនីយ៍ ក៏បានផ្តល់ជូនលោកយាយតាមសំណូមពរ ជាពិសេសថែមទៀតនោះ ខាងគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ TYDA ជួយព្យាបាល និងផ្តល់ថ្នាំជូនលោកយាយជារៀងរាល់ខែ ៕ ស សម
...