អភិបាលខណ្ឌច្បារអំពៅ អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ល្អអភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានអំពាវនាវជាថ្មីម្តងទៀតសូមឲ្យប្រជាពលរដ្ឋដែល មានទីលំនៅអមសងខាងផ្លូវនានាត្រូវចូលរួមជាមួយអាជ្ញាធរខណ្ឌដោយស្ម័គ្រចិត្តក្នុងការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវឲ្យមានរបៀបរៀបរយ បើមិនអនុវត្តតាមការណែនាំទេនោះគណៈបញ្ជាការឯកភាពខណ្ឌនិងចាត់វិធានការរដ្ឋបាលដើម្បីជាការព្រមានដល់បុគ្គលមួយចំនួនតូចដែលមិនព្រមចូលរួមជាមួយអាជ្ញាធរខណ្ឌ ។

ប្រសាសន៍ណែនាំដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់នេះបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃចន្ទ ៨កើត ខែ បុស្ស ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ , អធិការ រងនគរបាលខណ្ឌ , លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងចៅសង្កាត់ ទាំង៨ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

ថ្លែងនៅក្នុងកិច្ចប្រជុំអភិបាល​នៃ​គណៈ​អភិបាលខណ្ឌលោក​ចេង មុនីរ៉ាបានណែនាំឲ្យកម្លាំងគណៈបញ្ជាការឯកភាពមកពីគ្រប់សមាសភាព ធ្វើយ៉ាងណាត្រូវដាក់ កម្លាំងប្រចាំការនៅតំបន់ស្មុគ្រស្មាញឲ្យ បានជាប្រចាំ ប្រសិនបើកើតមានបាតុភាពមិនប្រក្រតីបង្កភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋានឬនៅលើផ្លូវសាធារណៈត្រូវចាត់ វិធានការទប់ស្កាត់ឲ្យខាងតែបាន ចំពោះការងារសណ្តាប់ធ្នាប់ត្រូវធ្វើបន្តទៀតគ្រប់ផ្លូវទាំងអស់ តែអ្វីដែលសំខាន់មុននឹងចាត់វិធានការរដ្ឋបាល សូមធ្វើការជូនដំណឹងទៅប្រជាពលរដ្ឋជាមុនសិន បើគាត់មិនអនុវត្តតាមទេនោះយើងនឹងប្រើប្រាស់វិធានការរដ្ឋបាល ។ ការងារសន្តិសុខសណ្តាប់ធ្នាប់នេះគឺជាការងាររបស់យើងទាំងអស់គ្នាមិនមែនជាការងារដាច់ដោយឡែករបស់គណៈបញ្ជាការឯកភាពខណ្ឌតែម្នាក់នោះទេ ពោលគឺជាការងារដែលត្រូវរួមគ្នាអនុវត្តជាប្រចាំ ជាពិសេសទាមទាឲ្យមានការចូលរួមពីប្រជាពលរដ្ឋទើបយើងអនុវត្តមានប្រសិទ្ធភាព ។

លោកអភិបាលខណ្ឌបានបន្តថា ក្រៅពី ការពង្រឹងសន្តិសុខនៅមូលដ្ឋាន សូមមន្ត្រីជំនាញនៅតាមការិយាល័យត្រូវយកចិត្ត ទុបំរើសាវ៉ាសាធារណៈជូនប្រជាពលរដ្ឋ កន្លងមកការធ្វើឯកសារផ្សេងៗគឺមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីផ្សេងៗលើការឯកសារ ។ ប៉ុន្តែគិតចាប់ពីពេល នេះតទៅ រាល់ការបម្រើសេវាសាធារណៈ ផ្សេងៗ ពិសេសការធ្វើឯកសារ តាមរយះ ការិយាល័យច្រក ចេញចូលតែមួយ គឺពុំត្រូវឲ្យមានការយឺតយ៉ាវទៀតឡើយ ពោល រដ្ឋ បាលខណ្ឌច្បារអំពៅនឹងកំណត់តែរយៈ ពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការធ្វើឯកសាររួចជាស្រេចជូនបងប្អូន ។ ក្នុងនោះដែរ ប្រសិន បើជាឯកសារងាយៗ ដូចជាសំបុត្រកំណើត និងសៀវភៅស្នាក់នៅជាដើម គឺត្រូវធ្វើជូនបងប្អូនក្នុងរយះពេលមិនដល់២ម៉ោងឡើយ ប៉ុន្តែក្នុងលក្ខខណ្ឌដែលបងប្អូនរវល់មិន អាចរង់ចាំបាន បងប្អូនអាចទុកលេខទូរស័ព្ទនៅអ្នកដែលទទួលធ្វើសេវាឯកសារជូនបងប្អូនបាន ប្រសិនបើឯកសារនោះធ្វើរួចរាល់នៅពេលណាមួយ អ្នកបម្រើសេវានឹង ទំនាក់ទំនងទៅ កាន់ទូរស័ព្ទផ្ទាល់របស់បងប្អូនឲ្យមកទទួលយកឯកសារដែលបាន ធ្វើរួច ។

ជាមួយគ្នានេះដែរក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមអំពាវនាវដល់ពលរដ្ឋដែលមានទីលំនៅតាមបណ្តោយ ផ្លូវជាតិលេខ១ និងផ្លូវជាច្រើនទៀតក្នុងមូលដ្ឋានខណ្ឌ សូមចូលរួមជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ ធ្នាប់ បើមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរខណ្ឌទេនោះ គណៈបញ្ជាការឯកភាពខណ្ឌនិងមានវិធានការរដ្ឋបាលចំពោះទីតាំងណាដែលដាក់ របស់របរលក់ដូរនៅលើចិញ្ចើមផ្លូវ ៕ សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print