តុលាការឃុំខ្លួន ជនដៃដល់កាប់គូទំនាស់រឿងស្តីបន្ទោសមិនឲ្យផឹកសីុ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល: នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ លោក គឹម ម៉េង ចៅក្រមស៑ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនដៃដល់កាប់គូទំនាស់រឿងស្តីបន្តោសមិនអោយផឹកសីុ បណ្តោះអាសន្នដាក់ពន្ធនាគារក្រោមបទចោទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ” តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះត្រូវផ្តន្ទាទោសពី០២ឆ្នាំ ទៅ០៥ឆ្នាំ និងពិនយ័ជាប្រាក់ពី០៤លាន ទៅ១០លានរៀល។

ជនសង្សយ័ឈ្មោះអុំ សម្រស់ ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ស្រុកមុខកំពូលខេត្តកណ្ដាលមុខរបរមិនពិតប្រាកដ។

សូមជម្រាបថា: នៅ ថ្ងៃអាទិត្យ០៦កើតខែបុស្សឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១១និង០០នាទី ចំណុចដីឡូឈ្មោះអុិន អស្ចារ្យ ភូមិព្រែកផ្ដៅឃុំ រកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ភិន ផែ ភេទប្រុស អាយុ៥៧ឆ្មាំជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិព្រែកផ្ដៅឃុំរកាកោងទី១ស្រុកមុខកំពូលខេត្តកណ្ដាល មានរបួសក្បាលខាងក្រោយផ្នែកខាងឆ្វេង ដេរ០៥ថ្នេរ ។

មុនកេីតហតុជនសង្សយ័មានគំនុំជាមួយជនរងគ្រោះ(ជនរងគ្រោះធ្លាប់ស្ដីបន្ទោសអោយជនសង្ស័យពីរឿងសុីផឹក)ទើបធ្វើអោយជនសង្ស័យមានគំនុំកើតឡើង។លុះមកដល់ថ្ងៃទី២២/១២/,២០១៧វេលាម៉ោង១១/00នាទីជនរងគ្រោះបានដេីរទៅរេីសខ្វិតនៅចម្ងាយពីផ្ទះ១៥០ម៉ែត្រតែរើសខ្វិតមិនបានជនរងគ្រោះក៏ដេីរត្រឡប់មកផ្ទះវិញ ពេលដេីរមកដល់ចំណុចកេីតហេតុបាន​ជួបនឹងជនសង្សយ័រួចជនរងគ្រោះដេីរហួសជនសង្ស័យបានចំងាយ២ម៉ែត្រស្រាប់តែជនសង្សយ័យកកាំបិតតាំងតោកាប់មកលើជនរងគ្រោះ១កាំបិតចំក្បាលពីក្រោយចំហៀងខាងឆ្វេងបណ្តាលអោយរងរបួស ភ្លាមនោះជនសង្ស័យបានគេចខ្លួនបាត់តែម្ដង។ក្រោយពេលកើតហេតុរួចថ្ងៃទី២២.១២ ២០១៧វេលាម៉ោង១៤/៤០. ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិរកាកោងទី១បន្ទាប់មកសមត្ថកិច្ចប៉ុស្តិបានស្វែងរកចាប់ខ្លួនជនសង្ស័យតែរកមិនឃើញ លុះដល់ថៃ្ងទី២៣.១២.២០១៧វេលាម៉ោង១០.២៥នាទីទើបសមត្ថកិច្ចយើងបានធ្វើឃាត់ខ្លួនជនសង្ស័យបាននៅចំណុចដីចំការស្វាយឈ្មោះជ័យ នីក្រោយភូមិព្រែកផ្ដៅឃុំរកាកោង១ស្រុកមុខកំពូលខេត្តកណ្ដាលដើម្បីធ្វើការសាកសួរតែជនសង្ស័យមិនឆ្លើយសារភាពទេ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print