គយនិងរដ្ឋាករសាខារាជធានីភ្នំពេញចាប់ទូរស័ព្ទម៉ាកHUAWEI ជាផលិតផលរបស់ចិន ដោយលាក់បាំងអ្នកសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ ទូរស័ព្ទម៉ាកHUAWEI ជាផលិតផលរបស់ចិន រាប់រយកេសស្មើនិងរាប់ពាន់គ្រឿងត្រូវបានមន្រ្តីគយចុះត្រួតពិនិត្យនិងដកហូត សង្ស័យគ្មានការបង់ពន្ធ ប៉ុន្តែមន្រ្តីគយទាំងនោះមិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះទេ ខណៈអ្នកយកព័ត៏មានសាកសួរថា ពាក់ព័ន្ធនិងករណីនេះ ។

image4

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរខាងលេីនេះ បានធ្វេីឡេីងកាលពី ម៉ោង១២ថ្ងៃត្រង់រហូតដល់ម៉ោងជាង៤រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ទូរស័ព្ទ នៅចំណុចទីតាំង១៥D ផ្លូវ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដោយប្រេីរយៈពេលជាង៤ម៉ោង ។

លោក ផេ សុមុនី ប្រធានសាខាគយនិងរដ្ឋាករ សាខារាជធានីភ្នំពេញ មិនបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននោះទេ ខណៈអ្នកយកព័ត៏មានសាកសួរថា ពាក់ព័ន្ធនិងករណីអ្វី អត់បង់ពន្ធរឺយ៉ោងណា ។

ប្រជាពលរដ្ឋបាននិយាយថា កន្លងមកមន្រ្តីគយជាច្រើននាក់រងការរិះគន់ថា ចល័តតាមផ្លូវឬតាមខេត្តនិងរាជធានីចុះបង្រ្កាបទំនិញអត់បង់ពន្ធ ប៉ុន្តែទំនិញទាំងនេះមិនត្រូវបានផាកពិន័យជាលុយបង់ចូលរដ្ឋឡើយ ។ ហើយគយយូរយារណាស់មកហើយមិនដែលបង្ក្រាបទំនិញអត់ពន្ធនោះទេ រួមបញ្ចូលទាំងយាន្តជំនិះគ្រប់ប្រភេទ និងទូរស័ព្ទដៃឧបករណ៍ប្រើប្រាស់ជាដើម ៕

image1 image3 image2 image5 image6

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print