ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ៍ ទី៩កើត ខែបុស្ស នព្វស័ក ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ លោក អែដ័រ គីលីគ (Ejder Kilic) នាយកប្រតិបត្តិក្រុមហ៊ុន ZAMAN និងក្រុមការងារបានចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងជូនពរក្នុងឱឆ្នាំថ្មី ឆ្នាំសកល ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ នៅទីស្តីការក្រសួង ៕