កម្លាំងចម្រុះខេត្តកណ្តាល រៀបចំពិធីពិឃាតមាន់ជល់១០០ក្បាល ដែលជាវត្ថុតាងនៃបទល្មើស ក្រោយបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំ នៅស្រុកល្វាឯម

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល ដឹកនាំដោយលោកព្រះរាជអាជ្ញារង ឯកស៊ុន រស្មី និងចៅក្រមសាលាដំបូងខេត្តកណ្តាល បានសម្រេចរៀបចំពិធីពិឃាតសត្វមាន់ជល់ចំនួន១០០ក្បាល ដែលជាវត្ថុតាងបទល្មើស ក្រោយបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំនៅស្រុកល្វាឯមកន្លងមក ។

ពិធីពិឃាតមាន់ជល់ជាង១០០ក្បាលនេះ ប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងទីតាំងស្នងការនគរបាលខេត្តកណ្តាល ។

គួររំឭកវិញថា ប្រតិបត្តិការទ្រង់ទ្រាយធំ ដែលមានកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជិត២០០នាក់ ចុះទៅបង្ក្រាបសង្វៀនជល់មាន់ដ៏ធំបើកលេងយូរឆ្នាំមកហើយនោះ នៅភូមិសាស្ត្រឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ ជាលទ្ធផលឃាត់មនុស្សជាង១០០នាក់ ខណៈកំពុងចូលលេងល្បែងមួយនេះ ក្នុងនោះកម្លាំងហូតរថយន្ដជាង៥០គ្រឿង និងម៉ូតូជិត២០០គ្រឿង។ ក្រៅពីឃាត់មនុស្សកម្លាំងសមត្ថកិច្ចចាប់យក មាន់ជាច្រើនក្បាល សុទ្ធតែជាប្រភេទមាន់ជល់ ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ផ្កាយ២ អ៊ាវ ចំរើន បានបញ្ជាក់ថា ប្រតិបត្តិទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់ ដោយមានការបញ្ជាផ្ទាល់ពីលោក ម៉ៅ ភិរុណ ប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល ៕ ស្អាងជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print