នារីខារ៉ាអូខេកើតជំងឺស្កន់ ស្លាប់ផ្កាប់មុខចូលក្នុងអាងទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នារីបម្រើការនៅហាងខារ៉អូខេម្នាក់បានស្លាប់នៅក្នុងបន្ទប់ទឹក គ្រាដែលនាងចូលទៅងូតទឹកសម្អាតកាយ ហើយជំងឺស្កន់បានរើឡើងវិញ ដាំក្បាលចូលក្នុងអាងទឹក បណ្តាលឲ្យស្លាប់ គូទនៅកណ្តាលវាល  ។

ករណីនេះបានធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃពុធ ១០ កើត​ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងហាងខារ៉ាអូខេពន្លឺចាន់ ស្ថិតក្នុង ក្រុង-ខេត្តពោធិ៍សាត់ ។

នារីរងគ្រោះឈ្មោះ ប្រាក់ ស្រីហាង ហៅញ៉ាញ់ អាយុ២៣ឆ្នាំ ជានារីបម្រើការងារខារ៉ាអូខេនៅខារ៉ាអូខេពន្លឺចាន់ ក្រុង ពោធិ៍សាត់ខាងលើ ។

តាមរបាយការណ៍នគរបាលក្រុងពោធិ៍ សាត់បានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានចូលបន្ទប់ទឹកក្នុង ហាងខារ៉ា អូខេនេះដើម្បីងូតទឹកសម្អាតកាយដោយ មិនបានឃើញចេញមកក្រៅវិញឡើយ។ លុះមួយសន្ទុះមាននារីបម្រើខារ៉ាអូខេម្នាក់ ទៀតឈ្មោះ អឿន ដា អាយុ២១ឆ្នាំ ធ្វើការ ក្នុងហាងនេះដែរបានចូលទៅក្នុងបន្ទប់ទឹក តែពេលនោះឃើញបង្គន់ និងបន្ទប់ទឹកជាប់ គន្លឹះនៅខាងក្នុងក៏រាយការណ៍ប្រាប់ម្ចាស់ ហាងឲ្យដឹងថា រួចនាំគ្នាគាស់គន្លឹះទ្វារចូល ទៅមើលស្រាប់តែឃើញនារីរងគ្រោះស្លាប់ ដាំក្បាលចូលក្នុងអាងទឹកដោយគូទបះ ឡើងលើនៅកណ្តាលវាលដោយចោមពុង សារុង ។

បន្ទាប់ពីឃើញបែបនេះម្ចាស់ហាងខារ៉ា អូខេខាងលើបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ឲ្យចុះទៅ ពិនិត្យសព ហើយបន្ទាប់ពីធ្វើកោសល្យ វិច័យរួចសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា នារីរងគ្រោះបានស្លាប់ដោយឈ្លក់ទឹកក្នុង អាងបន្ទាប់ពីនាងមានជំងឺស្កន់រើឡើងវិញ។

ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print