នគរបាលខេត្តនិងស្រុកកំពង់ត្រឡាច ឃាត់មនុស្ស១២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ចែកចាយ និងជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ១២នាក់ រួមនិងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចសហ ការគ្នាជាមួយកំលាំងនគបាលបង្ក្រាបគ្រឿងញៀនខេត្ត ធ្វើការបង្ក្រាប និងឃាត់ខ្លួន ខណៈពួកគេកុំពុងធ្វើសកម្មភាព ចែកចាយ និងរក្សាទុកថ្នាំញៀនខុសខុសច្បាប់ ។

ហេតុការបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីថ្ងៃទី២៦ ខែធ្នូ​ ឆ្នាំ២០១៧ ស្ថិតនៅចំណុចព្រៃក្រញូង ក្នុងភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្តឡាច ខេត្តកំពង់ឆ្នាំង  ។

ប្រភពពីសមត្ថកិច្ចអោយដឹងថានៅមុនពេលឈានដល់ការបង្ក្រាបបានជនសង្ស័យយខាងលើនេះសមត្ថកិច្ចបានទទួលពត៌មានពីប្រជាពលរដ្ឋ និងពីទីតាំងរបស់ជនសង្សយ័ខាងលើភ្លាមៗនោះសមត្ថកិច្ច បានធ្វើការឡោមពទ្ធ័និងឃាត់ខ្លួនបានជនសង្សយ័ទាំង១២នាក់រួមនិងវត្ថុតាងម្សៅក្រាមពណ៍សភ្លាមៗនោះសមត្ថកិច្ចបានរាយការជូនលោកស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញានាំយកមកធ្វើការសាកសួនៅអធិការនគបាលស្រុកកំពង់ត្រឡាចដើម្បីធ្វលការសាកសួរ  ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបជនសង្សយ័ទាំង១២នាក់ ខាងលើនេះមាន

១. ឈ្មោះឃឹមវ៉ុនភេទប្រុសរសនៅក្នុងភូមិឈូកឃុំធ្លក់វៀនស្រុកសាមគ្គឺមានជ័យ

២. ឈ្មោះ អេងអែម ភេទរសនៅក្នុងភូមិអន្លុងត្នោតឃុំលង្វែកស្រុកកំពង់ត្រឡាច

៣.​ ឈ្មោះ ចេង ភារុណភេទប្រុសរស់នៅក្នុងភូមិសាលាលេខ៥ ឃុំអូឬស្សីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

៤. ឈ្មោះខឹមឃីមភេទប្រុសរសនៅក្នុងភូមិអន្លុងត្នោតឃុំលង្វែកស្រុកកំពង់ត្រឡាច

៥ .គឹម សំបូរណ៍ ភេទប្រុសរសនៅក្នុងភូមិពាមលង្វែកឃុំកំពង់លួងស្រុកពញ្ញាឮខេត្តកណ្តាល

៦. នុតដារិទ្ធភេទប្រុសរសនៅក្នុងភូមិឧុកញ្ញ៉ាប៉ាងឃុំលង្វែកស្រុកំពង់ត្រឡាច

៧.  ឈ្មោះធន់ជៀនភេទប្រុសរសនៅក្នុងភូមិពោធិឃុំសេដ្ឋីស្រុកសាមគ្គឺមានជ័យ

៨. ឈ្មោះ គ្រូចរត្ននាភេទប្រុសរសនៅក្នុងភូមិចិនដាំម្លូឃុំវាំងចាស់ស្រុកឧុដ្តុងខេត្តកំពង់ស្អឺ

៩. ញឹមចំរ៉ុងរសនៅក្នុងភូមិព្រៃលាក់ឃុំពានីស្រុកកំពង់ត្រឡាច

១០.ឈ្មោះប្រាក់សំណាងភេទប្រុសរសនៅក្នុងភូមិពានីឃុំសេដ្ឋីស្រុកសាមគ្គឺមានជ័យ

១១ .ឈ្មោះកែវពីសីភេទប្រុសរសនៅក្នុងភូមិក្រាំងពន្លៃឃុំវាំងចាស់ស្រុកឧដ្តុងខេត្តកំពង់ស្ពឺ

១២.ឈ្មោះញឹមរ៉េនភេទប្រុសរសនៅក្នុងភូមិព្រៃលាក់ឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលស្ថិតក្នុងការបង្ក្រាបករណីខាងលើដដែលបានអោយដឹងទៀតថាក្នុងនោះសមត្ថកិច្ចដកហូតបានថ្នាំញៀន៥កញ្ចប់ធំ១កញ្ចប់និងតូចម៉ូតូ៥គ្រឿងទូរសព្ទ័ដៃ៥គ្រឿងរួមនិងនិងឧបករណ៍សម្ភារះបំរើដល់ការជក់មួយចំនួនផងដែរ ។

ក្រោយការសាកសួរសមត្ថកិច្ចក៍សាងឯកសាមនុស្សនិងវត្ថុតាងបញ្ជូនបន្តទៅស្នងការនគបាលខេត្តចាត់ការបន្តទៅសាលាដំបូងខេត្តតាមនិតិវិធីផងដែរ ៕  ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print