ខេត្តកណ្ដាលៈ បុរសម្នាក់ត្រឡប់មកពីស៊ីការស្រវឹងជោគជាំបែកគំនិតចាប់រំលោភទៅលើនារីម្នាក់ដល់ក្នុងបន្ទប់ទឹក តែពុំបានសម្រេចត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន ។
ករណីប៉ុនប៉ងរំលោភសេពសន្ថវពខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន ម៉ាប់ ហៅ គឿន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់ជ្រូក មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯនារីរងគ្រោះឈ្មោះ ស ច ម ត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជតិខ្មែរ មុខរបរ កម្មការនីរោងចក្រកាត់ដេរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ អាវយឺតដៃវែងចំនួន០១ និងទូរសព្ទដៃម៉ាក LG ពណ៌ខ្មៅ ចំនួន១គ្រឿង (ជារបស់ជនសង្ស័យ) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ វ៉ាន់ ម៉ាប់ ហៅគឿន បានចូលរួមកម្មវិធីអាពាហ៍ពិពាហ៍គេនៅក្នុងភូមិ លុះមកដល់វេម៉ោងប្រមាណ២២យប់ ថ្ងៃខែដដែល ជនសង្ស័យបានត្រឡប់មកពីការគេវិញដោយមានសភាពស្រវឹងស្រាជោគជាំ បានឃើញនារីរងគ្រោះឈ្មោះ ស ច ម ត ចូលបន្ទប់ទឹកដោយមិនទាន់បានបិទគន្លឹះទ្វារទេ ភ្លាមនោះស្រាប់តែជនសង្ស័យឃើញដូច្នោះ ទ្រាំពុំបានក៏បានចូលក្នុងបន្ទប់ទឹករបស់នារីរងគ្រោះ រួចយកដៃខ្ទប់មាត់នារីរងគ្រោះ ដោយដៃម្ខាង រីឯដៃម្ខាងទៀតច្របាច់ក និងបានយកអាវយឺតរបស់ខ្លួនដាក់លើស្មារបស់នារីរងគ្រោះឈ្មោះ ស ច ម ត រួចនិយាយថា ៖ បើហ៊ានស្រែកសម្លាប់ ហើយដុតផ្ទះចោល ខណៈនោះនារីរងគ្រោះមិនហ៊ានស្រែកទេ ទើបឈ្មោះ វ៉ាន ម៉ាប់ បានស៊ើយរ៉ូបបម្រុងរំលោភសេពសន្ធវៈ ប៉ុន្តែមិនបានសម្រេចទេ ដោយជនរងគ្រោះបានព្យាយាមរើបម្រាស់ ពេលជាមួយគ្នានោះជនសង្ស័យបានយកទូរស័ព្ទដៃរបស់ខ្លួនថតរូប(ស៊ែលហ្វី) ភ្លាមនោះនារីរងគ្រោះរត់ចេញមកក្រៅបន្ទប់ រួចបានស្រែកអោយម្តាយបង្កើតឈ្មោះ ណយ ញឹង ជួយខ្លួន ចំណែកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុដោយបន្សល់ទុកនៅអាវយឺតចំនួន០១ ។
ប្រភពដដែលបន្តទៀតថា ក្រោយពីមានហេតុការកើតឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍គរបាលរដ្ឋបាលស្អាងភ្នំ ដើម្បីចាប់ខ្លួនចាត់ការតាមច្បាប់ ។ ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចប៉ុស្ដិ៍បានធ្វការចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ០៩ និង១០នាទីព្រឹក ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាន ម៉ាប់ បាន សរភាពថា៖ ខ្លួនមានសភាពស្រវឹងស្រាបានចាប់ អោបឈ្មោះ ស ច ម ត និងច្របាច់ក.នៅក្នុងបន្ទប់ទឹក រួចថតរូប សែលហ្វី និងបានបន្សល់ទុកអាវយឺតចំនួន១ពិតប្រាដកមែន ៕ ស្អាងជ័យ