ប្រជាពលរដ្ឋចាប់ចោរដែលលួចម៉ូតូ ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាល៖ មុខសញ្ញាលួចម៉ូតូមិត្តភក្តិឯងម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

VID-20151027-WA0047_15130

ជនសង្ស័យមានឈ្មោះ ធី រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅផ្ទះ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះថាច់ សុខា ភេទប្រុស អាយុ៤៤ឆ្នាំ រត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជិះម៉ូតូម៉ាក សេ១០០កូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 1A-1551 ។

នគរបាលប៉ុស្តិ៍ច្បារអំពៅទី២បាន អោយដឹងថា  កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះនិងជនសង្ស័យបានផឹកស៊ីជាមួយគ្នា ឡើងស្រវឹងរៀងៗខ្លួន ។  បន្ទាប់ពីផឹកស្រាវឹងជនរងគ្រោះជាម្ចាស់ម៉ូតូបានដេកនៅលើគ្រែ ។ ពេលឃើញម្ចាស់ ម៉ូតូដេកជនសង្ស័យបានយកម៉ូតូជិះចេញមកបាត់ដោយមិនប្រាប់នោះឡើយ  ប៉ុន្តែសកម្មភាពរបស់ជនសង្ស័យដែលជិះម៉ូតូចេញ ត្រូវប្រពន្ធជនរងគ្រោះ បានឃើញ ។ ភ្លាមនោះស្ត្រីជាប្រពន្ធបានសួរទៅប្តីថា  ម៉ូតូទៅណាបាត់ហើយ  ប្តីឆ្លើយវិញថា បាត់ហើយ….! ។

នគរបាលបន្តថា លុះដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានឃើញជនសង្ស័យនៅក្នុងភូមិក៍ហៅអ្នកភូមិអោយជួយចាប់ជនរងគ្រោះប្រគល់អោយសមត្ថកិច្ចតែម្តង ចំណែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ដោយយកម៉ូតូទៅជាមួយ ។

លោក ទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី២បានអោយដឹងថា  ករណីនេះគឺស្ត្រីជាប្រពន្ធរួមនិងប្រជាពលរដ្ឋចាប់ខ្លួនជនសង្ស័យប្រគល់អោយសមត្ថកិច្ច ព្រោះប្រពន្ធរបស់ជនរងគ្រោះស្គាល់មុខជនសង្ស័យ ដោយឡែកបក្ខពួក២នាក់ទៀតគេចខ្លួនបាត់ដោយយកម៉ូតូទៅជាមួយ  ហើយជនសង្ស័យមិនទាន់សារភាពនោះទេ  ប៉ុន្តែមានសាក្សីជាច្រើនបានស្គាល់ជនសង្ស័យពេលធ្វើសកម្មភាពលួចម៉ូតូ ។

បច្ចុប្បន្នជនសង្ស័យត្រូវបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

VID-20151027-WA0049_5332

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print