នគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យ២នាក់រួម​ជា​មួ​យ​ថ្នាំញៀន២កញ្ចប់តូច

ចែករំលែក៖

​ភ្នំពេញ៖ ជនសង្ស័យ២នាក់រួម​ជា​មួ​យ​ថ្នាំញៀន២កញ្ចប់តូចត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៧ ខែតុលា​នៅចំណុចក្រោយqb ផ្លូវលំលេខ៥០៨ ភូមិ៥ ក្រុម៣២ សង្កា​ត់ផ្សារ​ដើ​ម​ថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

image5 (1)

សង្ស័យទី១មាន ឈ្មោះ អែម ស្រីស្រស់ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ សង្ស័យទី២មាន ឈ្មោះ ងៀម ភូប ហៅប៊ុន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងបានដកហូតបាន ម្សៅក្រាមពណ៌​សថ្លា ចំនួន​២កញ្ចប់តូចនិងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។

បើតាមសម្ដីពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការប៉ុស្តិ៍ផ្សារដើមថ្កូវចុះរដ្ឋបាល ​ក៏មកដល់ចំណុចខាងលើក៏ប្រទះឃើញជន​​សង្ស័យ​២នាក់ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនត្រួតពិនិត្យ និង​រកឃើញមានថ្នាំញៀនចំនួន២កញ្ចប់​ ៕

បច្ចប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបញ្ចូនទៅអធិការខណ្ឌ​ចំការមននិងកសាងសំណុំរឿងដើ​ម្បី​ចា​ក់​កា​រ​តាម​ផ្លូ​វ​ច្បា​ប់ ៕

image2 (1) image1 (1) image4 (1)

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print