ខេត្តស្វាយរៀង៖ ប្រជាកសិករធ្វើស្រែបានត្អូញត្អែរថា ឈ្មួញវៀតណាមទិញស្រូវបញ្ចុះតម្លៃថោក ក្នុង១គីឡូក្រាមតម្លៃ៨១០រៀល ដោយសារគ្មានឈ្មួញខ្មែរទិញបានន័យថា គ្មានទីផ្សារក្នុងស្រុក ទើបប្រជាកសិករសុំអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារឲ្យកសិករ ឬសុំឲ្យរដ្ឋាភិបាលវិនិយោគទិញស្រូវរបស់ប្រជាពលរដ្ឋដើម្បីកុំឲ្យឈ្មួញវៀតណាមទម្លាក់តម្លៃថោក ។
បើតាមកសិករឈ្មោះទុំ ណារ៉ា ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ម៉ៅ សុខណា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិពោធិតាហោ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀងបានឲ្យដឹងថា ពួកគាត់បានធ្វើស្រែចំនួន០៣ហិកតា ដោយទិញពូជស្រូវ៥០៤ អាយុ៣ខែនិងជីពីប្រទេសវៀតណាមមកធ្វើស្រែហើយថ្ងៃនេះច្រូតកាត់បានចំនួន៥តោន លក់ឲ្យឈ្មួញវៀតណាម១គីឡូក្រាម តម្លៃ៨១០រៀល។
ឈ្មួញវៀតណាមនៅជាប់ព្រំដែនកម្ពុជា_វៀតណាមនៅភូមិតានូ ឃុំចំបក់ស្រុកស្វាយជ្រំគឺវៀតណាមមកទិញដល់ស្រែតែម្តងហើយពេលណាស្រូវមកដល់ច្រើនឈ្មួញទម្លាក់តម្លៃរហូតដល់១គីឡូក្រាមតម្លៃ ៧៥០រៀល គឺត្រូវខាតដើម បើគិតថ្លៃពូជថ្លៃជីនិងថ្លៃភ្ជួរាស់រហូតដល់ច្រូតកាត់ទទួលផល ។
រីឯប្រជាពលរដ្ឋនៅឃុំ បាសាក់ស្រុកស្វាយជ្រំ និងប្រជាពលរដ្ឋរស់នៅឃុំសំយ៉ោងស្រុកកំពង់រោទ៌បានត្អូញត្អែថាមានរថយន្តដឹកស្រូវសំរុកទៅលក់នៅប្រទេសវៀតណាមតាមផ្លូវឃុំបាសាក់ដល់ឃុំសំយ៉ោងគឺខូចបាក់ស្រុតស្ទើក្លាយជារណ្តៅ សំបុកមាន់ទៅហើយដោយសាតែរថយន្តធុនយក្សប្រភេទយីឌុបដឹកស្រូវបំផ្លាញផ្លូវទៅលក់នៅព្រែក
ប្រឡាយទាហ៊ានជិតប៉ុស្ត៍ច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្លភូមិព្រៃវល្ល័ឃុំថ្មីស្រុកកំពង់រោទ៌និងខូចផ្លូវដែលកំពុងកសាងពីផ្សារប្រសូត្រទៅប៉ុស្ត៌ព្រៃវល្ល័ក្លាយជាថ្លុកក្របីទៅហើយ។
រីឯអាជ្ញាធរស្រុកកំពង់រោទ៌ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាអាជ្ញាធរមិនអាចទប់ស្កាត់ឬមិនឲ្យរថយន្តដឹកស្រូវទាំងនោះបើកដឹកស្រូវយកទៅលក់បានទេពីព្រោះប្រជាពលរដ្ឋត្រូវការលក់ស្រូវនិងបានអំពាវនាវឲ្យអាជ្ញាធរជួយរកទីផ្សារឲ្យហើយស្រូវគឺគ្មានទីផ្សារក្នុងស្រុកទិញទេមានតែឈ្មួញវៀតណាមមកទិញ ដូច្នេះត្រូវបិតភ្នែកដើម្បីឲ្យប្រជាពលរដ្ឋបានដឹកស្រូវយកទៅលក់បញ្ហាផ្លូវថ្នល់ខូចទុកដោះស្រាយពេលក្រោយ ៕
ដោយ៖ យឹម សុថាន