ពលករនេសាទខ្មែរស្លាប់៤នាក់ដោយសារទូកដឹកទំនិញថៃបុក

ចែករំលែក៖

ប្រទេសថៃ ៖ យ៉ាង​តិចមានពលករខ្មែរ៤នាក់ បម្រើការងារ ផ្នែក​នេសាទបានរងការបុកពីទូកដឹកទំនិញថៃបណ្តាលឲ្យបាត់បង់ជីវិតនៅលើផ្ទៃសមុទ្រ នៅថ្ងៃ​អាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វសក័ ពស២៥៦១ ត្រូវនឹទី៧ ខែមករាឆ្នាំ២០១៨ ស្ថិតនៅខេត្តឈុនបុរីប្រទេសថៃ ។

តាមសេចក្តីរាយការណ៍ឲ្យដឹងនៅថ្ងៃដដែលនេះថា សពពល ករទាំង៤នាក់ មានម្នាក់ត្រូវបានស្គាល់រស់នៅភូមិពន្លៃ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ជាខ្មែរសុរិន្ទ។ ចំណែក៣ នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ សមត្ថកិច្ចជំនាញរបស់ថៃ កំពុងតែស្រាវជ្រាវរកអត្តសញ្ញាណ។

ករណីទូកដឹកទំនិញបុកទូកនេសាទត្រីធ្វេីឲ្យពលករខ្មែរស្លាប់នេះ ខាងមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា លោកកំពុងទំនាក់ទំនងទៅស្ថានទូកម្ពុជាប្រចាំប្រទេសថៃ ៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print