ផ្ទះពលរដ្ឋមួយខ្នងនៅស្រុកកណ្ដាលស្ទឹងត្រូវអគ្គីភ័យត្របាក់គ្មានសល់

ចែករំលែក៖

ខេត្ត​កណ្ដាលៈ ផ្ទះរបស់ពលរដ្ឋចំនួនមួយខ្នងត្រូវបានអគ្គីភ័យលែបត្របាក់គ្មានសល់កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកាបលាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ផ្ទះមួយខ្នងដែលរងការខូចខាតមានទំហំ ៥×៧ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ជាកម្មសិទ្ធរបស់ឈ្មោះ សំ ធន់ មានប្រពន្ធឈ្មោះសម ឆុន ។ ក្នុងករណីនេះផងដែរ ធ្វើឲ្យបាត់បង់សម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់មួយចំនួន ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ម្ចាស់ផ្ទះបានឲ្យដឹងថា ករណីនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ បង្កើតបានជាភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បានបង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងសមត្ថកិច្ចបាននាំគ្នាជួយអន្តរាគមន៍ ។ ក្នុងការពន្លត់នេះផងដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួនគ្រឿង ប្រើទឹកអស់២ស៊ីទែន តែពុំអាចទ្រទ្រង់សភាពការណ៍បានទេ ព្រោះដោយសារផ្លូវឆ្ងាយនិងពិបាកក្នុងការធ្វើដំណើរ ទើបបានជាឆាបឆេះស្ទើរទាំងស្រុកបែបនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print