ភ្នំុពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ភរិយា ព្រមទាំងក្រុមគ្រួសារ បានផ្ញើសារលិខិត និងសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជប្ញទ័យប្រោសប្រទានព្រះរាជសាររំលែកទុក្ខដ៏ក្រៀមក្រំ ជូនដល់ទូលព្រះបង្គំ និង ក្រុមគ្រួសារនៃសពមហាឧបាសក គង់ ខាត់ ដែល ទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ។