ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពមហាឧបាសក គង់ ខាត់ ដែលទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ ។