ភ្នំពេញ៖មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកម្នាក់ត្រូវបានជនសង្ស័យចំនួន៤នាក់ព្រួតវាយបណ្តាលអោយរងរបួសស្រាលខណះឃើញជិះម៉ូតូគួអោយសង្ស័យហៅឈប់សុំធ្វើកាទ្រួតពិនិត្យ កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅខាងក្រោយផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន ភ្លាមនោះត្រូវបានសមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់។
ជនសង្ស័យដែលឃាត់ខ្លួនទី១ឈ្មោះ ពេជ្យសុភិន ភេទប្រុសអាយុ២៧ឆ្នាំ មុខរបអ្នកដេពួកឡាន ស្នាក់នៅជិតផ្សារ សំណង់១២ ទី២ឈ្មោះ ដាំគឹម សេង ភេទប្រុសអាយុ២៤ ឆ្នាំ មុខរបជាងដេពួកកៅអីឡាន ស្នាក់នៅជាមួយគ្នា។
តាមសម្តីមន្ត្រីនគរបាល រហ័សមានP1 បានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងដើម្បីល្បាតក្នុងមូលដ្ឋាន ខណះមកដល់ចំណុចកើតហេតុស្រាប់តែឃើញជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាក zoomerx ពណ៍ស្លាទំលាយ ខ្មៅ ពាក់ស្លាកលេខភ្នំពេញFS 7575 ជិះគ្នា២នាក់ និងមួយគ្រឿងទៀតម៉ាកហុងដា ឌ្រីមសង់ស៊េរី០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញBZ 8608 ជិះគ្នា២នាក់ដោយមានកាសង្ស័យទើបហៅឈប់សុំធ្វើកាត្រួតពិនិត្យ ភ្លាមនោះស្រាប់តែជនសង្ស័យទាំងនោះស្ទុះមកវាយតែម្តង។
លោកបានបន្តថា ភ្លាមនោះលោកក៏ទាក់ទងតាមរយះវិទ្យុទាក់ទង ហៅកម្លាំងចំនួយនិងប្រជាពរដ្ឋដែលនៅក្បែរជួយអន្តរាគមន៍ឃាត់បាន២នាក់ភ្លាមៗតែម្តងចំណែក២នាក់ទៀតគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅធ្វើកាសាកសួនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដើម្បីកសាងសំណំរឿងបញ្ជូនទៅអធិកានគរបាលខណ្ឌចំកាមនចាត់កាតាមនិតិវិធី។
តាមចំណើយរាភាពជនសង្ស័យបានអោយដឹងថា មុនពេលកើតហេតុពួកគេបាននាំគ្នាចេញពីផឹកសុីនៅក្លឹបមួយកន្លែងនៅផ្លូវ២៧១ ហើយបំណងទៅកន្លែងធ្វើកានៅម្តុំសំណង១២ ពេលមកដល់ចំណុចកើតហេតុក៏ជួបជាមួយសមត្ថកិច្ចទើបវៃតែម្តងទៅ៕