ខេត្តកណ្តាល:នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នំ២០១៨ លោក
សាយ សម្ផស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរលួចកាច់កម៉ូតូបានសម្រេចពីនាក់នៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួច” តាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។។ដែលប្រព្រឹត្តនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨។
បទល្មើសនេះត្រូវផ្តន្ទាទោសពី០៦ខែ (ប្រាំមួយខែ) ទៅ០៣ឆ្នាំ (បីឆ្នាំ) ។ និងពិនយ័ជាប្រាក់០១លានរៀល ទៅ០៦លានរៀល។
ជនត្រូវចោទពីនាក់មានឈ្មោះទី០១ វ៉ន គឹមតុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ,មុខរបរមិនពិតប្រាកដ និងទី០២ឈ្មោះមាស រ៉ូនី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ,មុខរបរមិនពិតប្រាកដ។
សូមជម្រាបថា: នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានចតម៉ូតូទុកនៅខាងមុខផ្ទះ ហើយក៏មានជនល្មើសបានលួចកាច់ករយកទៅ បន្ទាប់មកជនរងគ្រោះក៏បានដើររកឃើញម៉ូតូរបស់ខ្លួននិងម៉ូតូជនល្មើសនៅចំណុចខាងមុខផ្ទះរបស់ជនល្មើសឈ្មោះមាស រ៉ូនី
ខាងក្រោយសាលារៀនព្រែកតាពៅ រួចក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឲ្យដកហូតយកមករក្សាទុកនៅប៉ុស្តិ៍។ក្រោយមកក៏បានស្រាវជ្រាវឃាត់ខ្លួនម្ចាស់ម៉ូតូឈ្មោះវ៉ន គឹមតុង និងឈ្មោះមាស រ៉ូនីយកមកសាកសួរនៅប៉ុស្តិ៍ ហើយជនល្មើសឈ្មោះវ៉ន គឹមតុងបានឆ្លើយថាម៉ូតូនេះជាម៉ូតូរបស់ខ្លួនមែន តែខ្លួនមិនបានជិះធ្វើសកម្មភាពនោះទេគឺឈ្មោះ ឌិន ស៊ីដារ៉ូ ហៅស្លេក ជាអ្នកខ្ចីជិះធ្វើសកម្មភាព ។ ចំនែកឈ្មោះមាស រ៉ូនី បានឆ្លើយសារភាពថា ខ្លួនបានឃើញឈ្មោះឌិន ស៊ីដារ៉ូ ហៅស្លេក និងឈ្មោះ វ៉ន គឹមតុង ជាអ្នកកាច់ម៉ូតូ ហើយយកម៉ូតូនោះមកផ្ញើរទុកនៅផ្ទះរបស់ខ្លួន ។
វត្ថុតាងចាប់យកបាន: ម៉ូតូHonda c125 ពណ៍ខ្មៅ សេរី២០០៨ ផ្លាកលេខ ភ្នំពេញ១G៥៥៤៤(របសជនល្មើស)។ម៉ូតូម៉ាកHonda scoopyពណ៍ក្រហម សេរី២០១៥ ផ្លាកលេខ ភ្នំពេញ ១CQ1078 (ម៉ូតូជនរងគ្រោះដកហូតយកមកវិញ៕ ឆ ដា