ខេត្តកណ្តាល : នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដិីការឃុំខ្លួនបុរសម្នាក់ខឹងមិត្តភក្តិមិនព្រមជល់កែវ វាយជាច្រើនដៃរងរបួស នៅក្រុងតាខ្មៅ បណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា” តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះត្រូវផ្តន្ទាទោសពី០១ឆ្នាំ ទៅ០៣ឆ្នាំ។និងពិនយ័ជាប្រាក់ពី០២លានរៀល ទៅ០៦លានរៀល។
ជនត្រូវចោទមានឈ្មោះ ១ឈ្មោះភួង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅ:ស្នាក់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរ:ចិញ្ចឹមត្រចៀកកាំ។
សូមជម្រាបថា: ហេតុការណ័នេះបានកើតឡើងនៅថ្ងៃច័ន្ទ ៧រោចបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨វេលាម៉ោង១៩និង០០នាទីនៅចំណុច៖ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ ស កែវ ពិសិដ្ឋ អធិការក្រុងតាខ្មៅ បននប្រាប់អោយដឹងថា: ជនរងគ្រោះ:០១នាក់ឈ្មោះជុំ ចាន់ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ:ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង
ខេត្តកណ្តាល ។
លោកអធិការបញ្ជាក់ថា: នៅមុនពេលកេីតហេតុ ជន
រងគ្រោះ និងជនល្មេីសរួមទាំងមិត្តភ័ក្របាននាំគ្នាផឹក
ស៊ីនៅកន្លែងកេីតហេតុខាងលេីហេីយក្នុងពេលផឹកស៊ី
នោះជនល្មេីសឈ្មោះភួងសុភាពបានទៅជល់កែវជា
មួយជនរងគ្រោះ តែជនរងគ្រោះមិនបានជល់កែវ ជាមួយទេ ធ្វេីអោយជនល្មេីសខឹងក៏បាននិយាយដៀមដាមទាក់ពាក្យសំដីគ្នាពេលនោះជនរងគ្រោះ ឃេីញសភាពមិនស្រួលក៏បានដេីរចេញពីតុទៅយក ម៉ូតូបំរុងជិះចេញស្រាប់តែជនល្មេីសទាំងពីរនាក់ បានស្ទុះទៅវាយលេីជនរងគ្រោះជាច្រេីនដៃបណ្តាល អោយរងរបួសត្រង់ខ្នងនិងក្បាលខាងក្រោយ បន្ទាប់ មកត្រូវបានអ្នកផឹកស៊ីជាមួយឃាត់បំបែកចេញទៅ ហេីយជនរងគ្រោះបានប្តឹងអោយសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មេីសឈ្មោះភួង សុភាព មកសាកសួរនៅប៉ុស្តិ៍ ចំនែកឯបក្សពួកម្នាក់ទៀតបានគេចខ្លួនបាត់តែម្តង។
នៅចំពោះមុសមត្ថកិច្ចជនល្មេីស ឈ្មោះភួងសុភាពបានឆ្លេីយសារភាពថាខ្លួន និងប្អូន របស់ខ្លួនពិតជាបានវាយទៅលេើជនរងគ្រោះពិតប្រាកដមែនដោយសារតែខឹងនិជនរងគ្រោះជេរដៀលមកលេីខ្លួន៕ ឆ ដា