ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ លោក សាយ សម្ជស្សសេរី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ចោរអស់លក្ខ័ម្នាក់ ពេលឆ្លៀតឲកាស ម្ខាស់ឈប់ទិញទឹកសុទ្ធ ភ្លេចដកសោរ នៅស្រុកស្អាង បណ្តោះអាសន្នដាក់ពន្ធនាគារ ពីបទ” លួច” តាមមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ប្រព្រិត្តនៅ ភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
បទល្មើសនេះត្រូវផ្តន្ទាទោសពី០៦ខែ (ប្រាំមួយខែ) ទៅ០៣ឆ្នាំ (បីឆ្នាំ) ។ និងពិនយ័ជាប្រាក់០១លានរៀល ទៅ៦លានរៀល។
ជនត្រូវចោទមានឈ្មោះ អៀង ហឿន ហៅទក ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ១៧១ ផ្លូវលេខ២១BT ភូមិបឹងទំពន់៤ សង្កាត់បឹងទំពន់ ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ មាស សូម៉ាលី ភេទស្រី អាយុ ៥២ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
សូមជម្រាបថា: នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៨.០០នាទីឈ្មោះមាស សូម៉ានី បានជិះម៉ូតូមក ភូមិស្វាយជួរ រួចបានចុះពីលើម៉ូតូមិនបានដកកូនសោចេញពីម៉ូតូទេ ចូលទិញទឹកសុទ្ធ ប្រហែលមួយសន្ទុះស្រាប់តែជនសង្សយ័បានឡើងជិះម៉ូតូចេញដោយបន្សល់កង់០១គ្រឿងនៅកន្លែងកើតហេតុ ភ្លាមនោះម្ចាស់ឃើញក៍ស្រែកឆោឡោ។
បន្ទាប់មកជនសង្សយ័បានជិះម៉ូតូសំដៅឡើងទៅភ្នំពេញ ពេលកម្លាំងនគរបាលស្រុកស្អាងទទួលបានព័ត៌មានភ្លាមក៍ចេញពួនស្ទាក់ចាប់បានជនសង្យ័យនៅចំនុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្ដាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងចាត់ការបន្តតាមនីតិវិធី៕ ឆ ដា