នាងកើតទុក្ខរឿងអី បានជាអាយុត្រឹម៧ឆ្នាំសោះ សម្រេចចិត្តចងកសម្លាប់ខ្លួន?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជារឿងដ៍កម្រមួយ ដែលក្មេងស្រី អាយុ ៧ឆ្នាំម្នាក់ចង ក សម្លាប់ខ្លួន ដោយមិនដឹង មូលហេតុ កាល​ពីម៉ោង ១៧និង៣០ នាទី ល្ងាចថ្ងៃទី១៤ មករា ២០១៨នៅចំណុចដីសម្បទាន សង្គមកិច្ច​ ក្នុងភូមិ១ ឃុំទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ក្មេងស្រី ដែលចង ក​ សម្លាប់ខ្លួននេះ ឈ្មោះ ផាត​ សុខា​ ភេទស្រី អាយុ ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សា អូរត្រជាក់ចិត្ត​។

បើតាមការសួរបន្ថែម សមត្ថកិច្ចបញ្ជាក់ថា ក្មេងៗ នៅកន្លែងនោះ ធ្លាប់លេងចងក ហើយពេលនេះ នាំគ្នាលេងដូចមុនទៀត ជាមួយក្មេងៗ ដូចគ្នា២-៣នាក់ ទើបបាត់បង់ជីវិត តែម្តង ចាស់ៗ ជួយមិនទាន់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print