ប្រទេសចំនួន២០ពិភាក្សាពីស្ថានការណ៍កូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសប្រទេសចំនួន២០ បានចូលរួមពិភាក្សាគ្នានៅថ្ងៃទី១៦ ខែ មករា ឆ្នាំ២០១៨ នៅទីក្រុង Vancouver ប្រទេសកាណាដា ដើម្បីពិភាក្សាពីវិបត្តិនៅឧបទ្វីបកូរ៉េ។ នៅក្នុងកិច្ចពិភាក្សានោះ អវត្តមានប្រទេសរុស្ស៊ី និងចិន ដែលជា ប្រទេសតែងតែជួយដល់កូរ៉េខាងជើងទាំងចំហ និងសម្ងាត់។

កិច្ចប្រជុំនឹងពិភាក្សាស្តីពីវិធីសាស្ត្រ គ្រប់គ្រងមហិច្ឆតាបរមាណូរបស់កូរ៉េខាងជើង និងដាក់គំនាបការបរទេស និងហិរញ្ញ វត្ថុលើចិន ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកម្មវិធីបរមាណូកូរ៉េខាងជើង ដែលមិនចូលរួមនៅក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើង ដោយប្រទេសកាណាដា និងអាមេរិក កើតឡើងក្នុងពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េបានបន្ថយកម្តៅ ក្រោយពីកូរ៉េ ខាងជើង និងខាងត្បូងបានជួបពិភាក្សាគ្នា ហើយទីក្រុងព្យុងយ៉ាងបានយល់ព្រម បញ្ចូនក្រុមកីឡាករទៅចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងានៅកូរ៉េខាងត្បូង។

ពាក់ព័ន្ធនឹងស្ថានភាពនៅឧបទ្វីបកូរ៉េនោះដែរ កូរ៉េខាងជើងបានរិះគន់ប្រធានា ធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន ក្នុងការជំរុញតួនាទីរបស់សហរដ្ឋអាមេរិក នៅក្នុងការដាក់សម្ពាធលើក្រុងព្យុងយ៉ាង ដល់កិច្ចចរចាអន្តរកូរ៉េនាពេលថ្មីៗកន្លងទៅ។ នេះបើយោងតាមការចុះផ្សាយ របស់ទី ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានឲ្យដឹង នៅក្នុងបទអត្ថាធិប្បាយមួយថា “ការកត់សម្គាល់ដ៏អាក្រក់បំផុត បរិយា កាសសម្រាប់ការផ្សះផ្សា ត្រូវបានគេឮពី កូរ៉េខាងត្បូង” ក្នុងសន្និសីទកាសែតឆ្នាំថ្មី របស់លោក មូន ជេអុីន កាលពីសប្តាហ៍ មុន។

សារព័ត៌មាន KCNA បានរិះគន់លោក មូន ជេអុីន ចំពោះការថ្លែងអំណរគុណ ដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីដើរតួក្នុងការនាំទីក្រុងព្យុងយ៉ាង ទៅកាន់កិច្ចចរចាអន្តរកូរ៉េ តាមរយៈការ ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មអតិបរមា ក៏ដូចជា ការអំពាវនាវរបស់លោក ចំពោះ ការលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េ ខាងជើង ជាគោលដៅចុងក្រោយនៃកិច្ច ចរចា៕ ម៉ែវ សាធី

...

FILE PHOTO – Head of the North Korean delegation, Ri Son Gwon shakes hands with South Korean counterpart Cho Myoung-gyon as they exchange documents after their meeting at the truce village of Panmunjom in the demilitarized zone separating the two Koreas, South Korea. Yonhap via REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print