លោក អូស្មាន ហាស្សាន់ ៖ អំពាវនាវឲ្យបងប្អូនសហគមន៍ខ្មែរឥស្លាមទាំងអស់ត្រៀនខ្លួនទៅចូលរួម គាំទ្របោះឆ្នោត ជ្រើសរើស មេដឹកនាំប្រទេសដ៏ល្អ ដែលនៅសល់ពេលតែប៉ុន្មានខែទៀត និងឈានមកដល់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ថ្លែងក្នុងកិច្ចសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ បងប្អូនសាសនិកឥស្លាមនៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូអឃ្មុំ កាលពីព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ និងផ្ដាំផ្ញើដល់ប្អូនខ្មែរឥស្លាមសហគមន៍នៅខេត្ដត្បូងឃ្មុំទាំងអស់ថា៖ សូមបងប្អូនកុំភ្លេចត្រៀមខ្លួន ទៅគាំទ្របោះឆ្នោត គាំទ្រនាយករដ្ឋមន្ដ្រី ដែលល្អ នៅ សល់តែប៉ុន្មានខែទៀត និងឈានមកដល់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលប្រជាជនកម្ពុជាទាំងមូល នឹងចូលរួម បំពេញ កាតព្វកិច្ចឆ្នោតឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ហើយក៏ជាការសម្រេចជ្រើសរើសមេដឹកនាំរបស់យើង នាយករដ្ឋមន្រ្តីរបស់យើង ក៏ដូចជា ការសម្រេចលើជោគវាសនាដល់ប្រជាជាតិយើងទាំងមូលខណៈ ការសម្រេចចិត្តកន្លងមករបស់ប្រជារាស្រ្តគឺ ជាការមសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលទទួលបានមកវិញនូវសេចក្តីសុខក្សេមក្សាន្ត សេរីភាព សុខដុមបនីយកម្ម ដល់ជាតិទាំងមូល ហើយយើងនឹងបានទទួលនូវអ្វីៗកាន់តែប្រសើរបន្ថែមទៀត បើយើងនៅតែបន្តជ្រើសរើសសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីរបស់យើងគ្រប់អាណត្តិបន្តទៅមុខ ។

លោក រដ្ឋមន្រ្តីប្រតិភូបានសរបញ្ជាក់ពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺបានខំប្រឹងពុះពារគ្រប់ឧបសគ្គនានា ដើម្បីបុព្វេហតុជាតិ តាំងពីបាតដៃទទេ រហូតសព្វថ្ងៃ យើងបានទទួលនូវសាមិទ្ឋផលនានា ប្រទេសជាតិមានការអភិវឌ្ឍន៍គ្រប់វិស័យ ហើយរឹតតែពិសេសដែលប្រជាពលរដ្ឋគ្រប់រូបប្រាថ្នានោះ គឺការផ្តល់នូវភាពកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកំពូល ខណៈលោកបាន និងកំពុងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំដល់ប្រជាពលរដ្ឋទូទៅគឺនិយាយជារួម ហើយនិយាយដោយឡែក សម្រាប់សហគមន៍ខ្មែរឥស្លាម ដែលមានប្រជាជនសរុបប្រមាណជិត៧០ម៉ឺននាក់ គឺពិតជាមិនត្រូវបានមើលរំលងដោយរាជរដ្ឋាភិបាលឡើយ។

លោក អូស្មាន ហាស្សាន់ ក្នុងនាមសហគមន៍ខ្មែរឥស្លាម បានលើកឡើងថា សហគមន៍របស់លោកត្រូវបានផ្តល់ជូននូវសាមិទ្ឋផលនានាជាច្រើន ហើយអ្វីដែលសំខាន់ទៅទៀត លោកបានបញ្ជាក់ពីគុណូបការៈដែលដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតែជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំកំពូលនានាទៀត ដែលបានធ្វើអោយពលរដ្ឋកម្ពុជាទាំងមូលរស់រានមានជីវិតឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺគ្រប់សាសនាទាំងអស់ត្រូវបានរស់ឡើងវិញ ជាពិសេសសាសនាព្រះពុទ្ឋ ជាសាសនារបស់រដ្ឋ បន្ទាប់មកមានសាសនាឥស្លាម និង សាសនាដទៃទៀត ។

ក្នុងឱកាសនោះផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភជូនលោកតាលោកយាយចាស់ជរាចំនួន ៧៥នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល យុវជនចំនួន ២៥នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល ឧបត្ថម្ភដល់ព្រះវិហារភូមិអំពាក់២ ឃុំសេដា ថវិកាចំនួន ៥០០ដុល្លារ និងជូនគណៈដឹកនាំវិហារ ចំនួន ៥០ម៉ឺនរៀល ជួសជុលវេទិកាបាល់ទាត់ប្រចាំភូមិ ១០០ដុល្លារ ប្រជាការពារ ២២ នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print