មនុស្ស​៦នាក់ស្លាប់​និងរបួសដោយគ្រោះ​ថ្នាក់​ចរាចរណ៍​ រវាងរថយន្ត​និងរថយន្តលើផ្លូវជាតិ​លេខ៧

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ យ៉ាងហោច​ណាស់​ មានមនុស្សម្នាក់បានស្លាប់​ និង៥នាក់ទៀតរង​របួសធ្ងន់​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្ត​បុកគ្នាជាមួយ​រថយន្ត​ កាលពីវេលាម៉ោង៩​ និង៣០នាទី​ ថ្ងៃ​ព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា​ នព្វស័ក ពុទ្ធសករាជ ២៥៦១​ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិ​លេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣០- ១៣១ ឋិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

នគរបាល​ចរាចរណ៍​បានប្រាប់អោយដឹងថា​ រវាងយន្ត​ទាំង​ ពីរ​មួយគ្រឿង​ម៉ាកតូយូតាហ៊ីលុច្ស ពណ៌ទឹកមាស ពាក់ស្លាក​ លេខភ្នំពេញ 2W-5697 បើកបរដោយឈ្មោះយី វឌ្ឍនះ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិស្រែសៀម ឃុំ​ជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) រួមដំណើរ​ដោយមនុស្សពីរនាក់ ១-ឈ្មោះគា គីមសែ ភេទប្រុស អាយុ៤៦ ឆ្នាំ ជាតិខ្មែរ នៅខេត្តកំពង់ចាម(របួសធ្ងន់) ២-ឈ្មោះ រ័ត្ន ភេទប្រុសអាយុ៤៥ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ)។

សមត្ថកិច្ច​បន្តថា​ រថយន្តមួយ​គ្រឿង​ទៀត​ម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ផ្លាកលេខភ្នំពេញ 2O-7287 បើកបរដោយឈ្មោះ យ៉ា ភេទប្រុស អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ( របួសធ្ងន់) ដឹកមនុស្សពីរនាក់ ១-ឈ្មោះណាន់ ភេទប្រុស អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (របួសធ្ងន់) ២-ឈ្មោះ វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ​ រស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (របួសធ្ងន់)។

រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​ បើកក្នុងទិសដៅបញ្រ្ចាសគ្នា ដោយ​រថយន្តតូយូតាហ៊ីលុច្ស ពីលិចទៅកើត ចំណែតរថ​យន្តសាំងយ៉ុងពីកើតទៅលិច ។

ក្រោយកើតហេតុ នគរបាលជំនាញផ្នែកចរាចរណ៍បានចុះមកវាស់វែងតាមនីតិវិធី និងបានយកមធ្យោបាយធ្វើ ដំណើរទាំង២គ្រឿងមករក្សាទុក ។ ចំណែកមូលហេតុដែលផ្តើមឲ្យមានគ្រោះថ្នាក់គឺដោយសារភាគីរថយន្ត សាំយុងបើកជែង ក្នុងស្ថានភាពមិនអំណោយផល ទាំងខ្លួនមានជាតិស្រវឹង ទើបបង្កឲ្យកើតមានគ្រោះថ្នាក់យ៉ាង ដូច្នេះ ៕  វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print