រថយន្តក្លែងបន្លំដាក់សឺទែនដឹកផ្ទុកប្រេងការពិតដឹកផ្ទុកឈើគ្រញូងរាប់សិបតោនត្រូវនគរបាលនិងព្រះរាជអាជ្ញាត្រួតពិនិត្យរកឃើញក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ៖​ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងព្រះរាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅសរៀលថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្ត​១គ្រឿងដឹក​សឺទែនប្រេងដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់​ម្នាក់​ ទុក​ជាង​៧​ខែ​គ្មាន​ អ្នក​ចូល​ដោះស្រាយ​ សមត្ថកិច្ច​សង្ស័យ​វះ​មើលឃើញ​សុទ្ធតែ​ឈើ​គ្រ​ញូ​ង​ រថយន្តនោះបានក្លែងបន្លំដឹកផ្ទុកឈើគ្រញូងរាប់សិបតោន ។
​ ​
​លោក​វរសេនីយ៍ឯក​ សន​ គឹ​ម​សួរ​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ កាលពី​អំឡុង​ ខែឧសភា​ ឆ្នាំ​២០១៧​ មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​បង្ក​ដោយ​រថយន្ត​ដឹក​សឺទែនប្រេងពាក់​ស្លាក់​លេខ​ ភ្នំពេញ​ 3C-0213​ ខូច​ហើយ​ចត​ចោល​ លើ​ចិញ្ចើម​ពេល​យប់​ផ្លូវ​គ្មាន​ដាក់​ ស្លាក​សញ្ញា​ត្រឹមត្រូវ​បាន​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​២​នាក់​ជិះ​បុក​ពីក្រោយ​បណ្តាល​ស្លាប់​ម្នាក់​នៅកន្លែង​ កើតហេតុចំណែកម្នាក់​ទៀត​របួសធ្ងន់​ហើយ​អ្នក​បើក​បាន​រត់គេច​ខ្លួន​បាត់​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​ធ្វើការ​វាស់វែង​ហើយ​យក​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​
​​លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ​យក​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​មក​រក្សា​ទុក​ នៅ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ ចូល​មក​ដោះស្រាយ​តែ​មិនឃើញ​ចូលខ្លួន​ដោះស្រាយក​រហូត​ជាង​៧​ខែ​។​ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឲ្យ​បង្កើត​គណៈកម្មការ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​មាន​វត្តមាន​លោក​ តេ​ង​ សម័យ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​និង​មន្ត្រី​អយ្យការ​និង​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​វះ​សឺទែនប្រេង​ត្រួតពិនិត្យ​ឃើញ​សុទ្ធតែ​ឈើ​គ្រញូង។
​លោក​វរសេនីយ៍ឯក​ ឆេ​ន​ សុវត្ថិ​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ការ​ត្រួតពិនិត្យ​ជំ​ហ៊ាន​ដំបូង​ រក​ឃើញ​ឈើ​ក្រ​ញូ​ង​ចំនួន​៣៥៥​ដុំ​ ក្នុង​មួយ​ដុំ​មាន​ទម្ងន់​មួយ​គីឡូក្រាម​ទៅ​មួយ​គីឡូក្រាម​កន្លះ​។​ ហើយដោយ​ពេល​ល្ងាច​គណៈ​ក​ម្មា​ការ​បាន​ផ្សា​បិត​សឺទែនប្រេង​នៅ​រងចាំបន្តការត្រួតពិនិត្យរាប់ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមករា​ ឆ្នាំ​២០១៨​ ចំណែក​ឈើ​រើ​ហើយ​ដឹក​ទៅ​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ៕​ សំ វិច្ឆិកា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print