បើករថយន្តបុកគេស្លាប់ រួចគេចបាត់ពីការទទួលខុសត្រូវ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅលើស្ពានគីហ្ស៊ូណា ចន្លោះសរសេរ ស្ពានទី១០-១១ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយសារគ្រោះថ្នាក់ ចរាចរ រវាងម៉ូតូ និងរថយន្តបើកបរមិនប្រកាន់ស្តាំ កាលពីវេលាម៉ោង៩និង៤០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ (សព) ឈ្មោះ រី​ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់ ភូមិទន្លេបិតលើឃុំទន្លេ​បិត ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ​ ធ្វើដំណើរដោយម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់ពណ៌ខ្មៅស្លាកលេខ កំពង់ចាម1B.4338 ។ ចំណែកភាគីរថយន្តមិនត្រូវបានស្គាល់ ម៉ាកទេ ព្រោះក្រោយកើតហេតុបានបើកគេចបាត់ស្រមោល ។

តាមការសន្និដ្ឋានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្តាលអោយគ្រោះថ្នាក់មិនប្រកាន់ ស្តាំ​ អ្នកបើកបរម៉ូតូមិនពាក់ពួកសុវត្ថិភាព​  ហើយករណីនេះផ្នែកជំនាញ កំពុងធ្វើការស្រាវ ជ្រាវ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print