រឿងរ៉ាវទាំងនេះបានកើតឡើងតាំងពី វេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិជ័យឧត្តម ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាលមកម្លេ៉ះ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ស.ប.ណ. អាយុ២៦ឆ្នាំ ជាកម្មការិនី មានទីលំនៅក្នុងឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រីឯជនសង្ស័យឈ្មោះ ឯក កុសល ហៅចយ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ និងជាគ្រូស្រោច ទឹករំដោះគ្រោះ មានទីលំនៅភូមិជ័យឧត្តម ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
ស្រី្តរងគ្រោះបានរៀបរាប់ក្នុងពាក្យ បណ្តឹងថា មុនថ្ងៃកើតហេតុនាងមានជំងឺ ប្រចាំកាយ ហើយបានចាកចេញពីស្រុកទៅមើលជំងឺជាមួយគ្រូឈ្មោះ ឯក កុសល មានទីលំនៅក្នុងភូមិជ័យឧត្តម២ ឃុំសំរោង ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រោះ ល្បីថា លោកគ្រូពូកែស័ក្តិសិទ្ធិខាងស្រោចទឹកមើលជំងឺ។ លុះមកដល់ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៧ ស្រាប់តែឈ្មោះ ឯក កុសល បានប្រាប់នាងដែលស្នាក់នៅ អាស្រមដើម្បីព្យាបាលជំងឺថាគ្រូចូលរូប (ខ្មោចចូល)ហើយផ្តាំមកកាន់នាងកុំឲ្យស្រែកឬរើបម្រះឲ្យសោះពេលគ្រូផ្លុំស្ទាប អង្អែលរាងកាយបើពុំនោះទេជំងឺនាងមិនជា ឡើយ។ នៅយប់នោះលោកគ្រូក៏បានចូល ទៅអាស្រមនាងដេក ហើយក៏ចាប់ស្ទាប អង្អែលរាងកាយនាងតាំងពីចុងជើងរហូតដល់ក្បាល ហើយទីបំផុតក៏ចាប់នាងរំលោភសេពសន្ថវៈបានសម្រេចម្តងនិងទៀបភ្លឺ រំលោភបានសម្រេចម្តងទៀត ។
ស្ត្រីរងគ្រោះបានបន្តថា ដោយទ្រាំទ្រនឹង ការឈឺចាប់ពីលោកគ្រូមាក់ងាយដល់នាងខ្លាំងពេកទើបមកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នាងទៅសាលាឃុំសំរោងដើម្បីសើរើរឿងនេះឡើងវិញ ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំក៏ទៅឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ និងកសាង សំណុំរឿងចាត់ការតាមច្បាប់ ៕ ប្រាថ្នា