សាលារៀនជាច្រើនត្រូវបិទទ្វារដោយសារភ្លើងឆេះព្រៃនៅអាមេរិក

ចែករំលែក៖

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំកំពុងតែ រាលដាលនៅរដ្ឋតិចសាស់សហរដ្ឋអាម េរិក បង្ខំឲ្យពលរដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ក្នុងពេល ដែលអណ្តាតភ្លើងឆេះព្រៃរាលដាលយ៉ាងឆាប់រហ័ស។ ផ្លូវថ្នល់ និងសាលារៀនជា ច្រើននៅតិចសាស់ ត្រូវបិទទ្វារជាបណ្តោះ អាសន្ន។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ គឺតំបន់នៅភាគខាងជើងរដ្ឋតិចសាស់ ដែលទើបតែរងការវាយប្រហារដោយ ព្យុះហាវេយ៍។

យោងតាមអាជ្ញាធរនៅក្នុងតំបន់បាន ឲ្យដឹងថា ភ្លើងឆេះព្រៃនេះបានកើតឡើងនៅក្បែរផ្លូវហាយវ៉េ Interstate 20 និងផ្លូវ Walsh Ranch នៅក្នុងទីក្រុង Aledo ដែល ស្ថិតនៅចម្ងាយ ៤៥០គីឡូម៉ែត្រ ពីភាគ ពាយ័ព្យទីក្រុងហួស្តុន នៃរដ្ឋតិចសាស់។ ភ្លើងឆេះព្រៃនេះ បានបង្ខំឲ្យអាជ្ញាធរ ជម្លៀសប្រជាជនជាច្រើននាក់ ទៅកាន់ ទីទួលមានសុវត្ថិភាព រីឯសាលារៀន និង ផ្លូវហាយវ៉េមួយចំនួន ក៏ត្រូវបានបិទទា្វរ និងចរាចរណ៍ជាបណ្ដោះអាសន្នផងដែរ ខណៈព្រៃឈើលើផ្ទៃដី ៤០៤ហិកតា ត្រូវ បានបំផ្លាញ ប៉ុន្តែ ៤០ភាគរយ ស្ថិតនៅក្រោមការគ្រប់គ្រងកាលពីល្ងាចថ្ងៃចន្ទ។

គួររំលឹកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា រដ្ឋតិច សាស់ បានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជារឿយៗ ក្នុងនោះមានទាំងខ្យល់ព្យុះ រអិលបាក់ដី ទឹកជំនន់ និងភ្លើងឆេះព្រៃនេះ ជាដើម។ ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៧ ព្យុះហ៊ឺរីខិន Harvey បានបង្កជាគ្រោះរអិលបាក់ដី គ្រោះទឹក ជំនន់ ព្រមទាំងផ្ដាច់យកអាយុ ជីវិតមនុស្ស ៨៨នាក់ និងបង្កជាការខូចខាតដ៏ធំបំផុត មិនធ្លាប់មានជាង៥០ឆ្នាំមកនេះ នៅក្នុងទី ក្រុងហូស្ដុន រដ្ឋតិចសាស់។

បន្ថែមពីខាងលើនេះ បណ្តាតំបន់មួយចំនួនទៀតរបស់អាមេរិក ក៏បានទទួលរង នូវគ្រោះរាំងស្ងួត ដូចជាទីក្រុងឡាសវេ ហ្គាស នៃរដ្ឋណេវ៉ាដា ភាគខាងលិច បានបំបែកកំណត់ត្រាអត់មានភ្លៀងធ្លាក់សោះជាង១០០ថ្ងៃ ខណៈរដ្ឋកាលីហ្វ័រនីញ៉ា ភាគនិរតី បានទទួលរងភ្លើងឆេះព្រៃដ៏ អាក្រក់បំផុត ដែលមិនធ្លាប់មានពីមុខមកជាច្រើនករណីថែមទៀត៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print