សមត្ថកិច្ច អាជ្ញាធរជួយបង្ក្រាបទីតាំងស្នូកឃ័រ បង្កប់ល្បែងស៊ីសង អាប៉ោង ចាញ់ឈ្នះរាប់ម៉ឺនដុល្លារ នៅជិតផ្ទះសំណាក់ច័ន្ទលាប ខាងលិចផ្សារបឹងត្របែកបងផង

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងស្នូកឃ័រមួយកន្លែង ស្ថិតនៅចំណុចជិតផ្ទះសំណាក់ច័ន្ទលាបខាងលិច​ផ្សារ​​បឹងត្របែក ក្នុងខណ្ឌចំការមន ត្រូវបានគេរាយការណ៍មកថា បានក្លាយទៅជាសំបុក​បន​ល្បែងស៊ីសងយ៉ាងពេញបន្ទុក ដែលមានម្ចាស់ឈ្មោះ «ឆាយ ហួត» ក្នុងនោះក៏មានសមត្ថ​កិច្ចចូលលេងផងដែរ ដោយក្នុង​១ថ្ងៃៗ វង់ អាប៉ោងនៅទីនោះ ចាក់ម្តងរាប់រយ រាប់ពាន់ ឈាន​ដល់ម៉ឺនដុល្លារឯណោះ​ចាញ់ឈ្នះម្តងៗ ។

ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងថា បើទោះជាអ្នកលេងប្រមូលម្តុំដោយសមត្ថកិច្ចនិង និងមានជីវភាព សម្តែងនូវភាពហ៊ឺហារ ចាត់ទុកជាអ្នកមានទ្រព្យសម្បតិ្តក៏ដោយ ប៉ុន្តែបន ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ។ ក្នុងនោះផ្តើមចេញឲ្យមាននូវបទល្មើសក្នុងសង្គម ដូចជាអំពើលួចឆក់ ប្លន់ ជំរិត សម្លាប់ ឆបោក​ ក្បត់ទំនុកចិត្តក្រុមគ្រួសារ ងាយនឹងវិនាស ហិនហោច ។

បញ្ហានេះ អាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់អាជ្ញាធរ សមត្ថកិច្ចសង្កាត់ ក៏ដូចជា   គណៈបញ្ជាការឯកភាពរបស់ខណ្ឌចំការមន គួរមានវិធានការណ៍លុបបំបាត់ ឬចុះរដ្ឋបាល  ពិនិត្យជាក់ស្តែង ក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង ស្របពេលគោលនយោបាយភូមិ-ឃុំមាន សិវត្ថិភាពនៅតែមានសុពលភាព ក៏ដកូចជាគោលនយោបាយនេះ ត្រូវបានសមត្ថកិច្ច និង អាជ្ញាធរសម្រេចចិត្តយ៉ាងពិតប្រាកដលើវេទិកាសាធារណៈគឺលុបបំផុតឲ្យបាននូវល្បែង ស៊ីសង ប្រយោជន៍ដើម្បីធានាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋក្នុងមូល  ដ្ឋានរបស់ខ្លូន ។

គេបានរំឭកថា ទីតាំងស្នូកឃ័របង្កប់ល្បែងស៊ីសង វង់អាប៉ោងខាងលើនេះ ត្រឹមសមត្ថកិច្ច  អាជ្ញាធរមូលដ្ឋាន ឬនគរ​បាលអន្តរាគមន៍ នគរបាលព្រហ្មទណ្ឌខណ្ឌក៏មិនហ៊ាននិងប៉ះពាល់ សង្ស័យថា បនល្បែងនេះ អាចនឹងមានអ្នកធំណាមួយនៅពីក្រោយ?

ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ច អាជ្ញាធរចាត់វិធានការណ៍ក្នុងរឿងនេះឲ្យមានប្រសិទ្ធ ភាព ដើម្បីផ្តល់សេចក្តីសុខ សុវត្ថិភាព ចំពោះការរស់នៅក្នុងមូលដ្ឋាន ជៀសផុតពីអំពើ ឆក់ ប្លន់ នេះជាដើម…….៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print