ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រចំនួន៥កន្លែង

ចែករំលែក៖

ខេត្តកែប៖ ថ្ងៃអង្គារ ១៤កេីត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប បានចុះពិនិត្យ និងវាយតម្លៃការងារកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្ត្រ ចំនួន ៥ កន្លែង។

ប្រព័ន្ធធារាសាស្ត្រទាំង៥កន្លែងនៅក្នុងខេត្តកែប រួមមាន ៖

១. ទំនប់អាងទឹក អូរក្រសា ស្ថិតក្នុងសង្កាត់អូរក្រសា ក្រុងកែប

២. ទំនប់អាងទឹក ដើមព្រីង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ

៣. ទំនប់ការពារទឹកប្រៃព្រែកតានេន ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ

៤. ទំនប់អាងទឹក អូរដូង ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ

៥. ទំនប់អាងទឹក អូរថ្ម ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print