ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី២ឃាត់ខ្លួនជាក់ស្តែងបន្ទាប់ពីលេងល្បែងសុីសង (ខ្លាឃ្លោក) ខុសច្បាប់បានមួយនាក់។ ហេតុការណ៍កើតឡើងកាលពី វេលាម៉ោង១៣និង០០នាទីថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដិយផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ខ្លូត ប៊ុនធឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិព្រះបាក់ ក ឃុំ ព្រៃធំ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ហើយសព្វថ្ងៃស្នាក់នៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
តាមប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍ទួលស្វាយព្រៃទី២បានអោយដឹងថា កម្លាំងល្បាតរបស់លោកបានដើរល្បាតនៅក្នុងមូលដ្ឋានលុះមកដល់ចំនុចកើតហេតុខាងលើស្រាប់តែឃើញអ្នកលេងល្បែងសុីសងកម្លាំងរបស់លោកបានធ្វើការបង្ក្រាបជាក់ស្តែងនិងចាប់ឃាត់ខ្លួនអ្នកធ្វើមេ (ខ្លាឃ្លោក) ចាក់តាមទូរស័ព្ទដៃតាមប្រព័ន្ធអុីនធើណេតបានមួយនាក់ និង ដកហូតទូរស័ព្ទដៃដែលមានកម្មវិធីក្រឡក់ខ្លាឃ្លោក យកមកកាន់ស្នាក់ការប៉ុស្តិ៍ផងដែរ ។
ក្រោយការឃាត់ខ្លួនជនសង្ស័យបានឆ្លេីយនៅចំពោះមុខអ្នកសារព័ត៍មាន ខ្លួនត្រូវបានសមត្ថកិច្ចធ្លាប់ហៅមកធ្វើការអប់រំនៅប៉ុស្តិ៍ចំនួន៣លេីមកហើយ តែខ្លួនមករត់ម៉ូតូឌុបគ្មានម៉ូយជិៈនិងគេក៏បបួលគ្នាលេងនិងធ្វេីមេបេីកល្បែង សុីសងចាក់ខ្លាឃ្លោកតាមទូរស័ព្ទដៃតាមប្រព័ន្ធអុីនធេីណេតហេីយពេលលេងបានបន្តិចស្រាប់តែសមត្ថកិច្ចចុះមកឃាត់ខ្លួនគាត់តែម្ដង ហេីយខ្លួនក៏សំណូមពរដល់សមត្ថកិច្ចអភ័យទោសទុកឪកាសជាលេីកចុងក្រោយនិងកែខ្លួន ឈប់ប្រព្រឹត្តអំពេីខុសច្បាប់ហេីយបេីកមានលេីក្រោយនិងអោយសមត្ថកិច្ចចាត់ការតាមច្បាប់ចុះ ។
ក្រោយពីកាឃាត់ខ្លួនលោកនាយប៉ុស្តិ៍បានធ្វើការអប់រំ និង ធ្វើកិច្ចសន្យាអោយត្រលប់ទៅវិញ និង ថ្នូនូវទឹកប្រាក់មួយចំនួនទើបព្រមអោយទៅវិញផងដែរ ៕ ស រស្មី