សម្តេចភក្តី សាយ ឈុំ អនុញ្ញាតឲ្យសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងស្តាប់អនុសាសន៍

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា វេលាម៉ោង០៨និង៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំសមាគមនិស្សិតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចំនួន២៣រូប ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីសកម្មភាពការងាររបស់សមាគម និងការងារយុវជននៅប្រទេសចិន និងស្តាប់អនុសាសន៍ណែនាំរបស់សម្តេចប្រធានព្រឹទ្ធសភា។

ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានឧបត្ថម្ភថវិកាមួយចំនួន សម្រាប់បន្តដំណើរការ និងសកម្មភាពការងាររបស់សមាគម និងបានផ្តល់ជាប្រាក់ឧបត្ថម្ភជូនដល់សមាជិក ចួលរួមទាំង២៣រូបផងដែរ ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print