ភ្នំពេញ ៖ នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០១៨ លោករដ្ឋមន្ត្រី លឹម គានហោ ស្ថាបនិកក្លិបការ៉ាតេដូក្រសួងធនធានទឹក និងឧតុនិយម (MOWRAM DOJOKAI KARATE CLUB) និងជាសមាជិកពេញសិទ្ធិរបស់ សហព័ន្ធការ៉ាតេដូ ដូក្យូកៃជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធការ៉ាតេដូ ដូក្យូកៃជប៉ុន (JAPAN DOJOKAI KARATEDO FEDERATION) ។
ក្នុងការជួបពិភាក្សាការងារ គណៈប្រតិភូជប៉ុនដឹកនាំដោយលោកព្រឹទ្ធាចារ្យ Yamagawa ខ្សែក្រវាត់ខ្មៅ ៩ដាន់ និងជាប្រធានសហព័ន្ធ ។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជម្រុញវិស័យការ៉ាតេដូនៅកម្ពុជាឱ្យកាន់តែមានភាពខ្លាំងក្លា ឈានឆ្ពោះទៅកាន់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ពិសេសព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕
...