នគរបាលខេត្តកំពង់ចាមបើកប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ពីរកន្លែង ស្រុកកំពង់សៀម និង ស្រុកចំការលើ ឃាត់អ្នកលេងបានម្នាក់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញនេះ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកការបង្ក្រាបសង្វៀនបញ្ជល់មាន់២កន្លែង មានពីរស្រុក គឺស្រុកកំពង់សៀម និង ស្រុកចំការលើ ក្នុងនោះឃាត់អ្នកលេងបានម្នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការ បន្តតាមច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ។

លោកបន្តថា ទីតាំងទី១ ៖ ធ្វើឡើងដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ ចុះបង្ក្រាបទីតាំងលេងល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ១កន្លែង នៅចំណុចភូមិដូនធី ឃុំបុសខ្នុរ ។ ក្នុងនោះសមត្ថកិច្ចឃាត់អ្នក លេងល្បែងម្នាក់ឈ្មោះ ម៉ុល ធារ៉ា អាយុ៣២ឆ្នាំ និងចាប់យកវត្ថុតាងរួមមាន ៖ ម៉ូតូចំនួន៦គ្រឿង ជញ្ជីងថ្លឹងមាន់១ , កញ្ជក់បាំងមាន់១ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ និងវត្ថុតាងខាងលើ បាននាំមកអធិដ្ឋាននគរបាល ស្រុកចំការលើ ដើម្បីសាក​សួរ និង កសាងសុំណំរឿងតាមនិតីវិធី ។

លោកឧត្តមសេនីយ៍ឲ្យដឹងទៀតថា ទីតាំងទី២ ៖ នៅរសៀលថ្ងៃខែដដែល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង ស្រុកកំពង់សៀម បានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់១កន្លែងទៀត នៅចំណុចព្រែកស្វាយ ស្ថិតក្នុងភូមិរអាងក្រោម ឃុំរអាង ប៉ុន្តែក្រុមអ្នកលេងល្បែងបញ្ជល់មាន់ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមបានរត់គេចខ្លួនអស់ ។ ក្នុងនោះសមត្ថ កិច្ចបានចាប់យកវត្ថុ តាង ម៉ូតូចំនួន២គ្រឿង ម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅចំនួន១គ្រឿង និងម៉ាកយ៉ាម៉ាហាស៊ីរូស ពណ៌ខ្មៅចំនួន១គ្រឿង , មាន់ជល់ងាប់២ក្បាល, ជញ្ជីងថ្លឹងមាន់១ ស្កត់រុំជើងមាន់មួយ ចំនួនទៀត ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print