វេណេហ្ស៊ុយអេឡាគឺជាគោលដៅរបស់អាមេរិក

ចែករំលែក៖

បន្ទាប់ពីស៊ីរី នៅពេលនេះអាមេរិកបានផ្តោតសំខាន់ទៅលើប្រទេសវេណេហ្សុ៊យអេឡា ដែលជាប្រទេស នាំប្រេងចេញដ៏ សំខាន់បំផុត ហើយថាមពលប្រេង គឺជា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។

វេណេហ្សុ៊យអេឡា បានជួបនូវវិបត្តិ នយោបាយផ្ទៃក្នុងជាច្រើនឆ្នាំកន្លងមកហើយ ហើយអាមេរិកបានគាំទ្រដល់ក្រុមប្រឆាំងនៅក្នុងប្រទេសនេះដើម្បីផ្លាស់ប្តូររបបដឹកនាំ ដែលមិនគាំទ្រអាមេរិក។ កន្លងមកថ្មីៗ អាមេរិកបានញុះញង់ដល់កម្លាំងយោធា ដោយបានប្រកាសថា កម្លាំងយោធាវេណេហ្សុ៊យអេឡានឹងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល របស់លោកម៉ាឌូរ៉ូ។

ពាក់ព័ន្ធនឹងសកម្មភាពខាងលើ ប្រធា នាធិបតីវេណេហ្សុ៊យអេឡា លោកនីកូ ឡាស់ ម៉ាឌូរ៉ូ បាននិយាយថា សហរដ្ឋ អាមេរិកបានក្លាយជាខ្លាក្រដាស ហើយថាការបំពេញដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក រិច ធីល្លឺសុន មកកាន់តំបន់អាមេរិកឡាទីន គឺធ្វើឡើងក្នុងគោលបំណងស្វែងរកការគប់គិតគ្នាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ តែទន្ទឹម គ្នានោះ លោកក៏បានអំពាវនាវ ផងដែរឱ្យ ប្រជាជនវេណេហ្សុ៊យអេឡា ពួតដៃគ្នា ប្រឆាំងអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ ២០១៨។

ថ្លែងទៅកាន់ពិធីជួបជុំមួយនៃសមាជិកគណបក្ស PSUV លោកម៉ាឌូរ៉ូ បានគូស បញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋមន្ត្រីការបរទេស អាមេរិក លោក ធីល្លឺសុន កំពុងបំពេញ ទស្សនកិច្ចមកកាន់ប្រទេសចំនួន៥ ក្នុង តំបន់អាមេរិកឡាទីន ហើយតើគាត់មកក្នុង គោលបំណងអ្វី? នោះគឺដើម្បីគប់គិតគ្នាប្រឆាំងនឹងប្រធានាធិបតីម៉ាឌូរ៉ូ ព្រមទាំង ប្រឆាំងនឹងប្រជាជនវេណេហ្សុ៊យអេឡា។ ប៉ុន្តែពួកចក្រពត្តិ (សហរដ្ឋអាមេរិក)..បានក្លាយជាខ្លាក្រដាសមួយតែប៉ុណ្ណោះ ខណៈ យើងមានបដិវត្តន៍ដ៏ពិតប្រាកដ និងរឹងមាំ ជាទីបំផុត។ ដូច្នេះខ្ញុំអំពាវនាវឱ្យមានការ បង្កើតកម្លំាងអ្នកជាតិនិយម ជនរួមជាតិ អ្នកបដិវត្តន៍ដ៏ធំមួយ ប្រឆាំងពួកចក្រពត្តិ ដើម្បីអនាគតរបស់វេណេហ្សុ៊យអេឡា»។

នៅពេលនេះដែរ អាមេរិក កំពុងតែ ពិចារណា រឹតបន្តឹង ការនាំចូលប្រេងឆៅពីប្រទេសវេណេហ្សុ៊យអេឡា ដែលជាការ ព្រមានដល់ប្រទេសនេះ។ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការរឹតបន្តឹងការនាំចូលប្រេងឆៅពីវេណេហ្សុ៊យអេឡា និងការនាំចេញផលិតផលប្រេងរបស់អាមេរិក ទៅកាន់ប្រទេស ក្នុងតំបន់ អាមេរិកឡាទីនមួយនេះ។ នេះ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព៌ត៌មានមួយ ដោយកត់សម្គាល់ពីវិបត្តិនយោបាយ និង សេដ្ឋកិច្ចវេណេហ្សុ៊យអេឡា កាលពីថ្ងៃ អាទិត្យ នៅឯទីក្រុង ប៊ុយអឺណូស ហ្សែ៊ន (Buenos Aires) ប្រទេសអាហ្សង់ទីន លោក ធីល្លឺសុន បានលើកឡើងយ៉ាង ដូច្នេះថា «ទិដ្ឋភាពមួយនៃការពិចារណា ដាក់ ទណ្ឌកម្មប្រេង នោះគឺថា វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនវេណេហ្សុ៊យអេឡាដែរ ឬទេ? ហើយថាវាគឺជាជំហាន ដែលអាចបញ្ចប់ស្ថានភាពបច្ចុប្បន្នដែរ ឬក៏យ៉ាងណា?»។

ជាមួយគ្នានោះ ការពិចារណាលើការ ដាក់ទណ្ឌកម្មនេះ ក៏ទទួលបានការឯក ភាពពី រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក ហ្ស៊ក ហ្វូរី (Jorge Faurie) ប៉ុន្តែ លោកថា ការដាក់ទណ្ឌកម្មណាមួយមិនគួរធ្វើឱ្យប៉ះពាល់ដល់ ប្រជាជនវេណេហ្សុ៊យ អេឡានោះទេ។

គួរបញ្ជាក់ថា លោក ធីល្លឺសុន កំពុង បំពេញទស្សនកិច្ចនៅក្នុងប្រទេសអាហ្សង់ទីន ហើយនឹងត្រូវជួបជាមួយប្រធានាធិបតី លោក Mauricio Macri នៅថ្ងៃចន្ទនេះ មុននឹងបន្តដំណើរទៅកាន់ប្រទេសប៉េរូ កូឡុំប៊ី និងចាម៉ៃកា បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅ មិុចស៊ីកូ។

មិនធម្មតា! សហរដ្ឋអាមេរិកកំពុង ពិចារណ «រឹតបន្តឹងការនាំចូលប្រេងឆៅ ពីវេណេហ្សុ៊យអេឡា» ទុកជាការព្រមាន ធំមួយ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការរឹតបន្តឹងការនាំចូលប្រេងឆៅពីវេណេហ្សុ៊យអេឡា និងការនាំចេញផលិតផលប្រេងរបស់អាមេរិក ទៅ កាន់ប្រទេសក្នុងតំបន់ អាមេរិកឡាទីន មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយកត់សម្គាល់ពីវិបត្តិនយោបាយ និង សេដ្ឋកិច្ចវេណេហ្សុ៊យអេឡា កាលពីថ្ងៃ អាទិត្យ នៅឯទីក្រុង ប៊ុយអឺណូស ហ្សែ៊ន (Buenos Aires) ប្រទេសអាហ្សង់ទីន លោក ធីល្លឺសុន បានលើកឡើងយ៉ាង ដូច្នេះថា «ទិដ្ឋភាពមួយនៃការពិចារណា ដាក់ ទណ្ឌកម្មប្រេងនោះគឺថា វាអាចនឹង ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនវេណេហ្សុ៊យអេឡាដែរ ឬទេ? ហើយថាវាគឺជាជំហាន ដែលអាចបញ្ចប់ស្ថានភាពបច្ចុប្បន្នដែរ ឬក៏យ៉ាងណា?»។
ជាមួយគ្នានោះ ការពិចារណាលើការ ដាក់ទណ្ឌកម្មនេះ ក៏ទទួលបានការឯក ភាពពី រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន លោក ហ្ស៊ក ហ្វូរី (Jorge Faurie)ដែរ ប៉ុន្តែលោកថា ការដាក់ទណ្ឌកម្មណាមួយ មិនគួរធ្វើឱ្យប៉ះពាល់ដល់ប្រជាជនវេណេហ្សុ៊យអេឡានោះទេ។
គួរបញ្ជាក់ថា លោក ធីល្លឺសុន កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអាហ្សង់ទីន ហើយនឹងត្រូវជួបជាមួយប្រធានាធិបតី លោក Mauricio Macri នៅថ្ងៃចន្ទនេះ មុននឹងបន្តដំណើរទៅកាន់ប្រទេសប៉េរូ កូឡុំប៊ី និងចាម៉ៃកា បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅ មិុចស៊ីកូ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print