ភ្នំពេញ៖ ទីបំផុតស្នេហាខុសរូបសម្បត្តិ រវាងនាយចយ និងក្រមុំខេត្តពោធិសាត់បានដល់ថ្ងៃចូលរោងការហើយគឺនៅចុងខែកុម្ភៈនេះ។ ដំណឹងចូលរោងការនេះក៏នឹងអាចជម្នះអ្នករិះគន់ខ្លះលើកឡើងថាអនាគតភរិយានាយចយសំឡឹងមើលឃើញទ្រព្យ។
តារាកំប្លែង លោក ភិច សែ ហៅនាយចយធ្លាប់បានបញ្ជាក់កន្លងទៅថាទំនាក់ទំនងស្នេហារបស់ពួកគេកើតមានឡើងដោយខ្លួនឯង ដោយមិនមានអ្នកណែនាំឬបង្ខិតបង្ខំនោះទេហើយក្រោយការមើលចិត្តថ្លើមគ្នាគឺកាន់តែស្រលាញ់គ្នា ។ តារាកំប្លែងវ័យ២៤ឆ្នាំ និងរៀបការជាមួយកញ្ញាឈ្មោះក្វាន់ឌីទើបមានវ័យ ១៨ឆ្នាំ ជាសិស្សដែលរៀននៅវិទ្យាល័យមួយ នៅខេត្តពោធិសាត់ ។ ពួកគេនឹងដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី ២៧ ខែកុម្ភៈ ខាងមុខនេះ។តារាកំប្លែង នាយចយ និង គូស្នេហ៍បានបង្ហាញពីសំបុត្រអញ្ជើញសម្រាប់ចែកជូនភ្ញៀវកិត្តិយសជាច្រើនដើម្បី ចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេនោះផងដែរ។
ទោះជាយ៉ាងណាកន្លងមក មានការលើកឡើង ថា គូដណ្ដឹងនាយ ចយ ស្រឡាញ់នាយដោយសារតែលុយ ប៉ុន្ដែ គូស្នេហ៍ខុសពណ៌មួយគូនេះ បានជម្នះបន្តស្រឡាញ់គ្នាទៅវិញទៅមកដោយមិនខ្វល់ពីមជ្ឈដ្ឋានខាងក្រៅ រហូតមកដល់ថ្ងៃនេះ ។ យ៉ាងណាមិញទន្ទឹមនឹងនោះ ក៏មានអ្នកលេងហ្វេសប៊ុកជាច្រើន បានចូលរួមអបអរសាទរអ្នកទាំងពីរឱ្យស្រឡាញ់គ្នារហូត និង ទទួលបានសុភមង្គលជាអមតៈ៕ ដោយ វឌ្ឍនា