ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍នៅចំពោះមុខកម្មករ កម្មការិនី នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨យ៉ាងដូច្នេះថា ទម្ងន់របស់ខ្ញុំ (សម្តេចតេជោ ហ៊ុន សែន )បានចុះមកត្រឹម៧២,៥គីឡូក្រាម។ ឥលូវនេះស្រួលខ្លួនណាស់។
សម្តេចតេជោ ហ៊ុន សែន៖ អ្នកខ្លះចង់ឱ្យខ្ញុំអាយុវែង,អ្នកខ្លះចង់ឱ្យខ្ញុំអាយុខ្លី…..តែខ្ញុំគ្រាន់តែចង់ប្រាប់ថា «អាយុវែង ឬខ្លី វាអាស្រ័យយោមរាជទេ»….!!!
សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលអ្នកជិះឡានក្រុងសាធារណៈសំណូមពរនោះ គឺចំណតឡានក្រុងសាធារណៈមានរថយន្តផ្សេងមកចត និងមានការលក់ដូររញ៉េរញ៉ៃ ដែលទាមឱ្យសាលាក្រុងធ្វើការកែលម្អឱ្យបានឆាប់រហ័ស។
សម្តេចតេជោ ហ៊ុន សែន៖ នៅឆ្នាំ២០១៧ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរជាង៥លាននាក់ ខណៈដែល
ប្រជាពលរដ្ឋកម្ពុជាក៏បានចេញទៅទេសចរណ៍នៅក្រៅប្រទេសមានចំនួនច្រើនឡើងជារៀងរាល់ឆ្នាំផងដែរ។
សម្តេចតេជោ ហ៊ុន សែន៖ គ្មានអ្នករកស៊ីណា គេប្រថុយយករោងចក្រមកវិនិយោគ និងសាងសង់នៅលើគ្រាប់បែក និងនៅលើប្រទេសដែលញាំញីដោយសង្គ្រាមកាប់សម្លាប់ឡើយ។
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំចង់ឃើញបំផុត គឺសុវត្ថិភាពក្នុងរោងចក្រ ដែលភាគីថៅកែ និងកម្មករនិយោជិត ត្រូវរួមគ្នាដើម្បីរក្សាឱ្យបមាននិរន្តរភាព និងការបំពេញឱ្យគ្នាទៅវិញទៅមក ដោយមិនអាចខ្វះភាគីណាមួយបានឡើយ
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមឆ្លើយប្រាប់អ្នកឆ្ងល់មួយចំនួនថា បានជាយើងសុំឱ្យម្ចាស់ផ្ទះជួលកម្មករកុំឡើងថ្លៃនៅឆ្នាំ២០១៨ ដោយសារនេះជាទីផ្សារសេរី តែរដ្ឋាភិបាលបានសុំទៅម្ចាស់មួយឆ្នាំម្តង វាដូចគ្នានឹងការឡើងប្រាក់ឈ្នួលកម្មករមួយឆ្នាំម្តងដូចគ្នាផងដែរ។ យើងមិនអាចសុំឱ្យម្ចាស់ផ្ទះជួល កុំឡើងថ្លៃផ្ទះដួលរហូតនោះទេ «ទីផ្សារ និងសេដ្ឋកិច្ចគឺមានការប្រែប្រួល»។
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនចាំបាច់មានតុលាការការងារឡើយ។ មានតុលាការ ប្រាកដណាស់ ត្រូវមានអ្នកឈ្នះ និងអ្នកចាញ់។យើងទាមទារការឈ្នះទាំងអស់គ្នា និងការធ្វើការងារជាមួយគ្នាដោយភារតភាព។
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមអរគុណដល់ម្ចាស់ផ្ទះជួលកម្មករ ដែលមិនដំឡើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ២០១៨នេះ។
សម្តចតេជោ ហ៊ុន សែន៖ ខ្ញុំសូមហាមជាថ្មីមិនឱ្យមានការប្រមាថកម្មករនោយោជិតតទៅទៀតឡើយ។ មនុស្សម្នាក់ៗមានតម្លៃ និងសេចក្តីថ្លៃថ្នូរដូចគ្នា។គ្មាននរណាម្នាក់កើតមកទ្រង់គ្រឿង ឬមានបានពីកំណើតឡើយ។កើតមកស្រាតដូចតែគ្នា៕