ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខប្រើធម៌ក្តៅចុះកាត់ស្លាកយីហោដែលអាជីវករដាក់តាំងលក់រំលោភលើចិញ្ចើផ្លូវហើយមិនស្តាប់ការណែនាំរបស់អាជ្ញាធរនាពេលកន្លងមក។
ការចុះរៀបចំសណ្តាប់ធ្លប់និងកាត់ស្លាកយីហោនេះថ្ងៃពី ព្រហស្បតិ៍ ៨ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលម៉ោ៤និង០០នាទីរសៀលតាមបណ្តយផ្លូវ២៧១ ចាប់ពីស្ពានអាកាស៧មករាដល់ស្តប់ណូគាស្ថិតក្នុងភូមិបុរីកម្មសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
លោក សាំង សុភ័ក្រវិចត្ត អភិបាលរងតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដែលដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នប់ផ្ទាល់បានមានប្រសាសន៍ថា ដោយមានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌបានឲ្យលោកដឹកនាំកម្លាំងចំរុះចុះរៀបចំសណ្តាប់ធ្នប់តាមបណ្តោយផផ្លូវខាងលើឲ្យមានរបៀបរៀបរយដើម្បីកាត់បន្ថយការកកស្ទះចរាចរក៍ដូចជាគ្រោះថ្នាក់ចរាចរជាដើម។
លោកអភិបាលរងបន្តទៀតថា អ្វីដែលអាជ្ញាធរប្រើធរក្តៅចុះរៀបចំសណ្តាប់ធ្នប់និងកាត់ស្លាកយីហោដែលបងប្អូនអាជីវករដាក់តាំងរំលោភលើចិញ្ចើមផ្លូវនៅពេលនេះក៍ព្រោះតែពួកគាត់មិនព្រមអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរនាពេលកន្លងមកលោកបញ្ជាក់ថាអាជ្ញាធរខណ្ឌធ្លាប់បានចុះធ្វើការណែនាំដល់ពួកគាត់ជាច្រើនលើកច្រើនសារមកហើយៗរហូតមកដល់ពេលនេះនៅតែមិនព្រមធ្វើតាមទើមអាជ្ញាធរប្រើធរក្តៅបែបនេះ។
លោកអភិបាលរងបានប្រាប់ឲ្យដឹងទៀតថា រាល់សម្ភារះដែលអាជ្ញាធរកាត់ចេញនោះគឺមិនយកទៅខណ្ឌទេដោយប្រគល់ឲ្យម្ចាស់ផ្ទះវិញហើយចំណាត់ការនេះនិងធ្វើជាប្រចាំរាល់ថ្ងៃលោកថាថ្ងៃស្អែកនិងចុះធ្វើបន្តទៀតដោយមិនបណ្តោយឲ្យពួកគាត់លើកស្លាកយីហោឫក៍ដាក់លក់ ឥវ៉ាន់រំលោភលើចិញ្ចើមផ្លូវបន្តទៀតទេ៕ តុង សីហា