ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមក​កំសាន្ត​នៅ​ឆ្នេរ​សមុទ្រ​និង​តាមកោះ​យ៉ាង​ច្រើន​កុះករ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍ទោ​ប៉ោ ប៊ុណ្ណា​រ៉ា នាយ​ការិយាល័យនគរបាលទេ​សចរាចរណ៍​ បាន​ឲ្យដឹង​ថាៈ នៅ ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨​ មាន​ភ្ញៀវ​ទេស​ចរ​ណ៍​ចម្រុះ​ជាតិ​សាសន៍​ បាន​ទៅលេង​កំសាន្ត​តាមកោះនានា​ លេី ទឹកដីខេត្តព្រះ​ ព្រះសីហនុ​ មានចំនួន៤.៤៥៨​នាក់​ស្រី២.០៩០នាក់​ ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​ ២.៦៤១នាក់​ ស្រី១.២១៤នាក់ និង​ ភ្ញៀវ​ទេស​ចរណ៍​អន្តរជាតិ​ ចំនួន​១.៨១៧នាក់​ ស្រី​៨៧៦នាក់​ ។

លោក​ប៉ោ​ ប៊ុណ្ណា​រ៉ា​ បាន​បញ្ជាក់​ថា៖ ទិន្នន័យ​ខាង​លេី​នេះ​ យេីង​ទទួល​បាន​ពី​ការ​កត់​ត្រា​ ច្បាស់​លាស់​ នៅ​តាម​កំពង់​ផែ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ ទាំង​៣​ទីតាំង​។

លោក​វរសេនីយ៍ទោ​ខឹម សុផល នាយការិយាល័យ នគរបាល ចរាចរណ៍ផ្លូវទឹក​ បាន​បញ្ជាក់​បន្ថែម​ថា​ ៖ នៅ​ថ្ងៃ​នេះ​អាកាសធាតុ​ លេី​ផ្ទៃសមុទ្រ​មាន​សភាព​ស្ងប់​ស្ងាត់​ល្អ​ ពុំមាន​ព្យុះ​ភ្លៀង​ឡើយ។ តែ​ទោះបីជា​យ៉ាងណា​ ក៏​កង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក បន្ត​ការត្រួត​ពិនិត្យ​ ណែនាំ​ឲ្យ​ភ្ញៀវ​ ធ្វេី​ដំណើរ​តាម​ផ្លូវទឹក​ ត្រូវ​ប្រុង​ប្រយ័​ត្ន​ និង​ពាក់​អាវ​ពោង​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ បង្ការ​មាន​ហានិភ័យ​ផ្សេង​ៗ​កេីត​ឡេីង​ជាយថាហេតុ​ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print