លោក អូស្មាន ហាស្សាន់៖ ស្នើឲ្យថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមCPP បន្ដការងារ និងអនុវត្ដតាមស្មារតីអង្គមហាសន្និបាតបក្សប្រជាជនទូទាំងប្រទេសឲ្យបានល្អ

ចែករំលែក៖

ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់ខ្មែរឥស្លាម ស្នើឲ្យប្រធានគណៈ ចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជាទាំងអស់បន្ដការងារនិងអនុវត្ដគោរពតាមស្មារតីអង្គមហាសន្និបាត របស់បក្សប្រជាជនកម្ពុជាទូទាំងប្រទេស ។

លោក អូស្មាន ហាស្សាន់ ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានស្នើបែបនេះ ក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ។ ពិធីផ្សព្វ ផ្សាយ​នេះ ដោយមានសមាជិកចូលរួម មកពីប្រធានគណៈ ចលនា នៃបណ្តារាជធានី ខេត្ត ,ក្រុង, ស្រុក, ខណ្ឌទូទាំងប្រទេស ថ្នាក់ដឹកនាំ សម្ព័ន្ធយុវជនមុស្លិមនៃបណ្តាខេត្ត លោកគ្រូ អ្នកគ្រូខ្មែរឥស្លាម ,ហាកិម, ជុំវិញរាជធានីភ្នំពេញចំនួន៦០១រូប ។ កាលពីរសៀល ថ្ងៃសៅរ៏ ៣កើត ខែផល្គុន ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ៖ អាស្រ័យដោយការ រក្សាបានសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខដ៏រឹងមាំ បានធានាអោយកម្ពុជា សម្រេចបាន លទ្ធផលដ៏ល្អប្រសើរ ក្នុងដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាក់ស្តែងក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សដោយបានសម្រេចកំណើនខ្ពស់ប្រកបដោយចីរភាព សមធម៌ បរិយាកាស​ធន់ និងវិបត្ដិ ។

ក្នុងឱកាសនោះ លោកអូស្មាន ហាស្សាន់ ក៏បានស្នើឲ្យសមាជិក សម្រេចចិត្តតាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា តាមស្មារតីមហាសន្និបាតវិសា មញ្ញ ទូទាំងប្រទេស ។

លោក អូស្មាន ហាស្សាន់ បានបន្ដថា៖ មហាសន្និបាត វិសាមញ្ញខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់​ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ដែលមានអង្គមហាសន្និបាតអញ្ជើញពីថ្នាក់ដឹកនាំ គណបក្ស គ្រប់ស្ថាប័ន ទូទាំងប្រទេស ព្រមទាំងបណ្តាអង្គការមហាជន របស់គណបក្ស ដែលមានចំនួនសរុប ២៤០៨រូប ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក អូស្មាន ហាស្សាន់ ក៏បានបង្ហាញសុទិដ្ឋិនិយមបំផុត ដែលដកស្រង់ពីខ្លឹមសារ សន្និបាតនេះថា ៖ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងតែផ្លាស់ប្តូរពីប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាពិសេសកម្ពុជាបានសម្រេចនូវបង្គោលចរមួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន គឺបានប្រែក្លាយពីប្រទេស ដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងបន្តដំណើរឈានទៅជាប្រទេសមានប្រាក់ ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។

លោកក៏បានពាំនាំការផ្តាំផ្ញើសារសំខាន់នានា ពីថ្នាក់ ដឹកនាំកំពូលរបស់បក្ស ដើម្បីបន្តពង្រឹងភារកិច្ច និងតួនាទីរបស់ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមទូទាំងប្រទេស ត្រូវទំនាក់ ទំនងអោយកាន់តែប្រសើរជាមួយ គណបក្សតាមមូលដ្ឋាន ព្រោះគណៈចលនា គឺជាផ្នែកមួយមានភារកិច្ចសម្របសម្រួលការងារគណបល្សប្រជាជនកម្ពុជា ទៅកាន់សហគមន៍ខ្មែរឥស្លាម ហេតុនេះត្រូវធ្វើយ៉ាងណា ធ្វើកិច្ចស ហការល្អ ក្នុងនោះដែរត្រូវខិតខំស្វែងយល់ពីតម្រូវ​ការជាក់ស្តែងរបស់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន ខំប្រឹងផ្តោតសំខាន់ទៅលើការផ្តល់សេវាសាធារណៈអោយបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋដោយមិន ប្រកាន់និន្នការ នយោបាយអ្វីឡើយ ។ ក្នុងនោះដែរលោក ប្រធាន​គណៈ ចលនា សាសនិកខ្មែរឥស្លម ក៏បានចាត់តាំងថ្នាក់ដឹកនាំតាមបណ្តាខេត្ត,ក្រុង,ស្រុក,ខណ្ឌ ត្រប់គ្រងទិន្នន័យអោយបានល្អពីសមាជិកបក្ស រក្សាបរិមាណសមាជិកចាស់ និង បង្កើនសមាជិកថ្មីអោយបានកាន់តែច្រើន ហើយត្រូវ សហការ បញ្ជូនទិន្នន័យមកកាន់គណៈចលនាថ្នាក់កណ្តាល ឲ្យបានដឹង ជាមុខរៀងរាល់ខែម្ដង ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print