ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន លេីកឡេីងពីប្រវត្តិថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ដល់ថ្ងៃ ៧ មករា ២០១៨ មក ដល់ពេលនេះមានរយៈពេល៣៩ ឆ្នាំ ។ ៧មករា មិនមែនជាកម្មសិទ្ធរបស់អ្នកណាម្នាក់ គឺជាថ្ងៃដែលប្រជាពលរដ្ឋ រួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដោយសារអ្នកណា ? គណបក្សណា ដែលបានរំដោះយេីងពីរបបវាលពិឃាតនោះ ។
លោកឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយករង អគ្គ នាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ លេីកឡេីងដូច្នេះក្នុងពិធីផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្តជូននាយទានហាន នាយទាហានរង បុគ្កលិកពេទ្យ នៅសាលប្រជុំមន្ទីរ ពេទ្យព្រះកេតុមាលា ចំនួន ២១៨ នាក់នាព្រឹកថ្ងៃ ពុធ ៧ កេីត ខែ ផល្គុន ឆ្នាំ រកា នព្វ ស័ក ព.ស. ២៥៦១ ត្រូវថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៨ ។
ក្នុងការឧទ្ទេសនាមឯកសារនោះលោកអគ្គនាយករងបន្តថា : តេីមានរបប ប៉ុល ពត នៅកម្ពុជាឬទេ នាសម័យនោះ? ប្រជាពលរដ្ឋយេីង ត្រូវពួកវាកាប់សម្លាប់ បង្ខំធ្វេីការជាទម្ងន់ បាក់កម្លាំង ស្គមស្គាំង រីងរៃ ? តេីពេលនោះបាននរណាជួយ រំដោះឱយរួចផុតពីរបបខ្មៅងងឹតនោះ? ចុះបេីមាន។ បេីត្រូវការ ហេតុអ្វីបាន ជាពួកគេថាថ្ងៃនោះមិនសំខាន់ ហេីយចោទថាវៀតណាមឈ្លានពានទៅ វិញ ប្រវត្តិសាស្រ្តនៅ តែជាប្រវត្តិសាស្រ្ត គ្មាននរណាអាចកាឡៃការពិតបានឡេីយ ។ ពិសេសអ្នកដែលមានវ័យជាង ៤០ ឆ្នាំសុទ្ធតែធ្លាប់ ភ្លក្សរសជាតិ ប្រៃ ល្វីង ជូរចត់ នៃរបបនោះ ធ្លាប់ហុតទឹកបបរលាយទឹកភ្នែក គល់ចេក ក្តួច និងកាប់សម្លាប់គ្មានត្រា ប្រណី ដោយចោទថាជាខ្មាំង។ល។
លោកឧត្តមសេនីយ៍ឯក ពេជ្រ ឈឿន បន្តទៀតថា ៧ មករាបាននាំអ្វីខ្លះ មកជួយពលរដ្ឋវិញ! រហូតមកដល់ពេលនេះ បេីយេីងធ្មេចភ្នែកគិតពីអតីតកាល ពិ សេសរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វេីឱយយេីងឆ្លុះបព្ចាាំ ងពីប្រវត្តិសាស្រ្តពិត ស្គាល់មិត្តនិងសត្រូវ មិនប្រេីពាក្យប្រសិន យ៉ាងនោះឬយ៉ាងនេះនោះទេ ។ ការនាំមកនូវការអភិវឌ្ឍ ប្រទេ ស ពីបាតដៃទទេ រហូតរីកចម្រេីនដល់សព្វថ្ងៃ ដោយសាអ្នក ណា ?
ក្នុងនោះផងដែរលោកក៏លេីកឡេីងនូវបរិបទសង្គម ដែលកំពុងអភិវឌ្ឍន៍ទៅមុខ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ធ្វេីឱយមាតុភូមិយេីង ទទួលបានសុខសន្តិភាពពេញបរិបូរ ប្រជាពលរដ្ឋអាចធ្វេីដំណេីរប្រកបកិច្ចការ ទទួលទា ន ដោយសេរី ។
បច្ចុប្បន្នយេីងបាននិងកំពុងរៀបចំកសាង វិមា ន ឈ្នះ=ឈ្នះ ដែលនិងរួចរាល់នៅពេលឆាប់ៗខាង មុខ លេីទំ ហំផ្ទៃដី ៨ ហិកតា នៅទល់មុខនិងពហុកីឡាដ្ឋាន មរកត តេជោ ក្នុងសង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលដា ក់តាំង បង្ហាញ ប្រវត្តិសាស្រ្តខ្មែរយេីងជាច្រេីន នៅទីនោះ ជូនភ្ញៀវជាតិ អន្តរជាតិ បានដឹង បានស្គាល់ពីប្រវត្ត ពិតនៃសង្គមកម្ពុជា ដែលមនុស្សវ័យចំណាស់បានហែលឆ្លង កាត់ ក្នុងរបត់នយោបាយ តាំងពីក្រោយសម័យដ៏រុងរឿងរបស់ចក្រភពអង្គរនៃយេីង៕សុខដុម