តុលាការ​ឃុំ​ខ្លួន​គ្រូ​ថ្នាំ​ខ្មែរ​លក់​មាន​សារជាតិ​​ពុល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​នៅ​កំពត​

ចែករំលែក៖

ខេត្តកំពត ​៖ ​មន្ត្រី​តុលាការ​ថ្លែង​ថា​ លោក​គ្រូ​ អ៊ឹង​ ឈាន់​ ហៅ​កៅ​ ដែល​លក់​ថ្នាំ​ឫស​ឈើ​មាន​សារជាតិ​ពុល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នៅ​ខេត្ត​កំពត​ ត្រូវ​បាន​លោក​ តុប​ ឈុន​សុង​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត​ កាលពី​ថ្ងៃទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

លោក​គ្រូ​ថ្នាំ​រូប​នេះ​ ត្រូវ​បាន​​លោក​ ខាន់​ សុផល​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត​ ចោទប្រកាន់​ពី​បទ​”មនុស្ស​ឃាត​ដោយ​អចេតនា​​”តាម​មាត្រា​២០៧នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

គួរ​បញ្ជាក់​ថា​ ​លោក​ ជិន​ សុវណ្ណារិទ្ធ​ រស់នៅ​ភូមិ​កំពង់​គ្រែង​ ឃុំ​កំពង់​គ្រែង​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ត្រូវ​ជា​កូន​ប្រុស​របស់​សព​លោក​ឪពុក​ឈ្មោះ​ សំ​ វណ្ណា​ នៅ​ថ្ងៃទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ​ បាន​ធ្វើ​លិខិត​បំភ្លឺ​មួយ​ច្បាប់​បំភ្លឺ​ជូន​សាធារណជន​ ឱ្យ​បាន​ជ្រាប​ថា​ ការ​ស្លាប់​របស់​ឪពុក​ គឺ​ ដោយសារ​ថ្នាំ​ឫស​ឈើ​មាន​សារធាតុ​ជាតិ​ពុល​របស់​លោក​គ្រូ​ អ៊ឹង​ ឈាន់​ ហៅ​កៅ​ ពោលគឺ​មិនមែន​ស្លាប់​ដោយសារ​ការ​ហូប​ស្រា​ក្លែម​សត្វ​ឆ្កែ​ ដូច​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​ទេ​ ។

លោក​ជិន​ សុវណ្ណា​រិទ្ធ​ បញ្ជាក់​ថា​ លោក​គ្រូ​ថ្នាំ​រូប​នេះ​ បាម​ជិះ​កង់​មក​លក់​ថ្នាំ​ឫស​ឈើ​ដល់​ផ្ទះ​ ហើយ​ក្រោយ​មក​ថ្នាំ​នេះ​មាន​សារជាតិ​ពុល​បណ្តាល​ឱ្យ​ឪពុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print